Connect with us

ព័ត៌មានជាតិ

ស្ថានីយប្រេងឥន្ធនៈ ៨៩កន្លែងក្នុងខេត្តតាកែវ បានផ្អាកដំណើរការដោយសារខ្វះការផ្គត់ផ្គង់ពីក្រុមហ៊ុន

បានផុស

នៅ

ស្ថានីយប្រេងឥន្ធនៈចំនួន៨៩កន្លែង ក្នុងចំណោមស្ថានីយចំនួន ៤០០កន្លែង នៅក្នុងខេត្តតាកែវ ត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្នដោយសារក្រុមហ៊ុនប្រេងសាំងបានផ្អាកផ្គត់ផ្គង់។ នេះបើយោងតាមការបញ្ជាក់ពីលោក សាយ សុខហេង អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តតាកែវ បានឱ្យដឹងនៅព្រឹកថ្ងៃ ទី១០ ខែមីនា ឆ្នាំ២០២៦នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអនុប្រធានមន្ទីរបញ្ជាក់ថា នៅទូទាំងខេត្តតាកែវ មានស្ថានីយប្រេងសាំងដែលមានអាជ្ញាបណ្ណស្របច្បាប់សរុបចំនួន ៤០០ស្ថានីយ តែបានផ្អាកដំណើរការចំនួន ៨៩ស្ថានីយ នៅតាមបណ្ដាស្រុក ក្រុង ដោយសារខាងក្រុមហ៊ុនផ្អាកការផ្គត់ផ្គង់ជាបណ្តោះអាសន្ន។

លោកបានបន្ថែមថា នៅតាមស្ថានីយស្តង់ដារកាលបីថ្ងៃទី១០ ខែមីនា សាំងធម្មតាមានតម្លៃ ៤,៤០០ រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតតម្លៃ ៥,១៥០ រៀលក្នុងមួយលីត្រ ដែលតម្លៃនេះតាមការកំណត់ប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។

គិតត្រឹមព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ តម្លៃប្រេងឥន្ធនៈក្នុងស្រុក​បានបន្តហក់ឡើង​ខ្ពស់ ​ក្នុងនោះតម្លៃលក់រាយសាំងធម្មតា ​៥២០០ ​រៀល ​ក្នុងមួយលីត្រ ​កើនឡើង ​៨០០រៀល ​ប្រៀបធៀប​នឹង ៣ថ្ងៃមុន (៨-១០ ខែមីនា) ដែលលក់ក្នុងតម្លៃ ៤៤០០​រៀល ​ក្នុងមួយលីត្រ​។​ ចំណែកឯតម្លៃប្រេងម៉ាស៊ូតបានកើនឡើង ​៩០០រៀល ​ដោយ​ត្រូវ​លក់រាយក្នុងតម្លៃ ៦០៥០រៀល ក្នុង​មួយ​លីត្រ។​ តម្លៃខាង​លើនឹង​អនុវត្តចាប់ពីថ្ងៃទី​១១ ដល់​ថ្ងៃទី១៣ ​ខែមីនា ​ឆ្នាំ២០២៦។​

ក្រសួងពាណិជ្ជកម្មកម្ពុជា ​បាន​បន្តណែនាំ​ឱ្យ​ស្ថានីយ ​និង​ដេប៉ូ​ចែកចាយ​ប្រេង​ឥន្ធនៈ​នៅ​តាម​បណ្ដា​រាជធានី-ខេត្ត ​ត្រូវ​លក់ប្រេង​ទៅ​តាម​តម្លៃ​ដែល​បាន​ដាក់​បង្ហាញ​ជា​សា​ធារណៈ​ ​ដើម្បី​ធានា​នូវ​តម្លាភាព​៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម