Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ជំរុញឱ្យមានការបន្តពង្រឹងស្តង់ដារសម្រាប់វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល​ ខ.ភ.ម

បានផុស

នៅ

រដ្ឋលេខាធិការក្រសួងការពារជាតិ លោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី ជំរុញឱ្យមានការពង្រឹងបន្ថែមទៀតនូវស្តង់ដារខ្ពស់សម្រាប់សិក្សានៅវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល​កងយោធពលខេមរភូមិន្ទ។ ការថ្លែងរបស់លោកស្រី ដាំ ដារីនី បែបនេះធ្វើឡើងក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា នៅវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល​កងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយឧត្តមសេនីយ៍ ដាំ ដារីនី បានគូសបញ្ជាក់ថា ការណ្តុះបណ្តាល បង្ហាត់​បង្រៀន​ ផ្តល់ជំនាញវិជ្ជាជីវៈបច្ចេកទេសដល់សិក្ខាកាម​យោធិន​ សិស្ស​ និស្សិតស៊ីវិល​​ គឺជាមូលដ្ឋានគ្រឹះក្នុងការអភវឌ្ឍប្រទេស​ ដោយលោកស្រី បាន​លើកទឹកចិត្ត​ឱ្យ​បន្ត​ពង្រឹង​សមត្ថភាព​ វិជ្ជាជីវៈ ការស្រាវជ្រាវ​ផ្នែក​វិជ្ជាសាស្ត្រ​ និងក្រមសីលធម៌​ឱ្យប្រកបដោយ​គុណភាពនិងប្រសិទ្ធ​ភាព​។

លោកស្រី ថា «ពង្រឹងខឿនការពារជាតិឱ្យបានរឹងមាំ បណ្តុះបណ្តាលធនធានមនុស្សឱ្យបានខ្លាំង»។

លោកស្រី រដ្ឋលេខាធិការ បានថ្លែង​កោតសរសើរ និងវាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក​ទាំងអស់នៃវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល​កងយោធពលខេមរភូមិន្ទ ដែលកន្លង​មកបាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​វិស័យ​សុខាភិបាល​កងយោធពលខេមរភូមិន្ទឱ្យមាន​ការ​រីកចម្រើន​ជា​បន្តបន្ទាប់​។

ជាឱកាសនៃទិវាអន្តរជាតិនារី ៨មីនា លោកស្រី ក៏បាន​គូសបញ្ជាក់​អំពី​តួនាទី​សំខាន់​របស់​ស្ត្រី​ ក្នុង​ជួរ​កងយោធពលខេមរភូមិន្ទ​ ដោយបានចូលរួម​យ៉ាង​សកម្ម​ក្នុង​ការអភិវឌ្ឍ​សង្គម ជាពិសេស​ក្នុង​កិច្ច​ការពារ​ជាតិ បូរណភាពទឹកដី និង​មាតុភូមិ​។ លោកស្រី បានជំរុញ​ឱ្យនាយទាហាន​ នាយទាហានរង​ និងយោធាចារ្យទាំងអស់បន្ត​ពង្រឹង​សមត្ថភាព សាមគ្គីភាព វិន័យការងារ​ និងការប្តេជ្ញា​ចិត្ត​ខ្ពស់ក្នុង​ការ​បំពេញ​ភារកិច្ច​ឱ្យបាន​កាន់តែ​ល្អ​ប្រសើរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម