ព័ត៌មានជាតិ
ក្នុងចំណោម ១១ ស្រុកក្នុងខេត្តកណ្តាល មានស្រុកចំនួន ៤ បញ្ចប់ការចែកប័ណ្ណកម្មសិទ្ធិដីធ្លីបញ្ចប់ទាំងស្រុង
ប័ណ្ណកម្មសិទ្ធិដីធ្លី ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២០,៦១៥ប័ណ្ណ ត្រូវបានអាជ្ញាធរខេត្តកណ្ដាល និងមន្ទីរជំនាញចែកជូនប្រជាពលរដ្ឋចំនួន ២៣ភូមិ ក្នុងឃុំទួលព្រេជ ស្រុកអង្គស្នួល នៅក្នុងបរិវេណវត្តឱង្ការ ស្ថិតនៅក្នុងភូមិថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល។

ពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីនេះធ្វើឡើងកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតី លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និង មានការចូលរួមពី ប្រជាពលរដ្ឋសរុបចំនួន ៧៨៨នាក់ រួមជាមួយអាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធ មកពីបណ្ដាមន្ទីរអង្គភាពខេត្ត រដ្ឋបាលស្រុក។



លោក គួច ចំរើន អភិបាល អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ឃុំទួលព្រេជ គឺជាឃុំចុងក្រោយ ក្នុងការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ដូច្នេះស្រុកអង្គស្នួលគឺជា ស្រុកទី៤ ដែលបានចេញប័ណ្ណកម្មសិទ្ធិដីធ្លីបានចប់មុនគេ ក្នុងចំណោមក្រុង-ស្រុកទាំង១៣ ក្នុងខេត្តកណ្ដាល។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរដល់មន្ត្រីភូមិបាល អាជ្ញាធរស្រុក ភូមិ-ឃុំទាំងអស់ ដែលខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងដំណើរការវាស់វែង ចុះបញ្ជី និងបិទផ្សព្វផ្សាយ តាំងពីពេលចាប់ផ្តើមរហូតឈានដល់ការចែកប័ណ្ណជូនប្រជាពលរដ្ឋនាថ្ងៃនេះ។

លោកអភិបាលខេត្ត បានជំរុញ និងលើទឹកចិត្ត ដល់មន្ត្រីជំនាញនៅស្រុក និងភូមិ-ឃុំ ក្រោយពីបញ្ចប់ការចែកប័ណ្ណកម្មសិទ្ធិដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋរួចហើយ សូមសហការគ្នា ធ្វើស្រាវជ្រាវចំនួនក្បាលដីមិនទាន់មានប័ណ្ណដោយសារមានទំនាស់ទាំងអស់ក្នុងមូលដ្ឋានរបស់ខ្លួន ហើយធ្វើការបូកសរុបឱ្យបានច្បាស់លាស់ ដើម្បីរួមគ្នាសម្របសម្រួលដោះស្រាយឱ្យអស់លទ្ធភាព សំដៅធ្វើឱ្យបញ្ហាដីធ្លីកាន់តែតិចទៅៗ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន និងកំពុងអនុវត្តយ៉ាងសកម្មលើគោលនយោបាយដីធ្លី ជូនដល់ប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ ធ្វើឱ្យដីធ្លីមានសុវត្ថិភាព និងកាត់បន្ថយវិវាទដីធ្លី។


លោកបានលើកឡើងពីគុណប្រយោជន៍នៃ ដីធ្លីដែលបានចុះបញ្ជីមានប័ណ្ណកម្មសិទ្ធ គឺធានាបាននូវសិទ្ធិកម្មសិទ្ធពេញលេញ និងកាត់បន្ថយ ឬលុបបំបាត់វិវាទដីធ្លីទាំងស្រុង ហើយម្ចាស់ដីអាចយកទៅប្រើប្រាស់តាមតម្រូវការដោយទំនុកចិត្ត ដូចជា ការលក់ដូរ ធ្វើអំណោយ ដាក់ហ៊ីប៉ូតែក ឬបញ្ចាំជាដើម។ ការផ្តល់បណ្ណកម្មសិទ្ធ មិនត្រឹមតែផ្តល់សិទ្ធិស្របច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ជីវភាព កាត់បន្ថយភាពក្រីក្រ និងពង្រឹងស្ថេរភាពសង្គមផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


