Connect with us

ព័ត៌មានជាតិ

គិតត្រឹមរយៈពេលជាង៣ខែ ដើមឆ្នាំនេះ កម្ពុជារកឃើញជំងឺរបេងជាង ៣ពាន់ករណី

បានផុស

នៅ

លោកវេជ្ជបណ្ឌិត ហួត ចាន់យូដា ប្រធានមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន បានឱ្យដឹងថា ចាប់តាំងដើមឆ្នាំ២០២៦ រហូតមកដល់ថ្ងៃនេះ កម្មវិធីជាតិបានស្រាវជ្រាវរកជំងឺរបេងបាន ៣ ១៩៤ ករណី (ក្នុងនោះ ១ ៦៦៩ ករណីជំងឺវិជ្ជមានបេកា។

Screenshot
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់«កម្ពុជាថ្មី» នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នេះ លោកវេជ្ជបណ្ឌិត ហួត ចាន់យូដា បានបញ្ជាក់ថា ក្នុងចំណោមអ្នកកើតជំងឺរបេងទាំង ៣ ១៩៤ករណី ភាគច្រើនជាមនុស្សដែលមានវ័យចំណាស់ ពោលគឺចាប់ពី ៥៥ឆ្នាំឡើងទៅ (១ ៥៧២ ករណី)។

ប្រធានមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន បានបញ្ជាក់ទៀតថា អ្នកកើតជំងឺរបេងទាំងនោះ ភាគច្រើនបណ្តាលមកពីឆ្លងជំងឺរបេងចូលក្នុងខ្លួន ហើយក្រោយមកស្ថានភាពសុខភាពរបស់ពួកគាត់ចុះខ្សោយទៅតាមវ័យជាធម្មជាតិ កង្វះអាហារូបត្ថម្ភ ឬមានជំងឺប្រចាំកាយផ្សេងៗជាដើម។

បើតាមប្រធានបច្ចេកទេស នៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (CENAT) ធ្លាប់បានពន្យល់ថា របេង គឺជាជំងឺឆ្លង មិនមែនជាជំងឺតពូជនោះទេ។ ជំងឺនេះបង្កឡើងដោយមេរោគរបេង ឬបេកា (BK = Bacille de koch) ឬ (MTB = Mycobacterium Tuberculosis)។

លក្ខណៈរបស់វា គឺការកើតដំបៅនៅក្នុងជាលិកា ដែលជាពិសេសនៅក្នុងសួត។ រីឯការចម្លងរោគរបេង គឺពីអ្នកជំងឺរបេងសួត ទៅអ្នកជិតខាង តាមខ្យល់ នៅពេលអ្នកជំងឺនោះក្អក កណ្តាស និយាយ ឬសើច/ច្រៀង បង្កើតបានជាតំណក់តូចៗ ដែលមានផ្ទុកមេរោគរបេង (Nuclei Droplet) អាចស្ថិតនៅក្នុងខ្យល់បានយូរ ហើយចូលទៅក្នុងសួតមនុស្សដែលនៅជិតអ្នកជំងឺតាមរយៈការដកដង្ហើមស្រូបយកខ្យល់ដែលមានមេរោគរបេងនោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម