ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ក្បាលកោះសម្រេចផ្អាកបណ្ដោះអាសន្នផ្សារចំនួន៤ រយៈ១៤ថ្ងៃ
ភ្នំពេញ៖ អាជ្ញាធរសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅបានសម្រេចផ្អាកបណ្ដោះអាសន្នផ្សារចំនួន៤រយៈពេល១៤ថ្ងៃដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

យោងតាមសេចក្តីជួនដំណឹងចំនួន៤ដាច់ដោយឡែកពីគ្នាចុះថ្ងៃទី២៥ ខែមេសានេះរបស់រដ្ឋបាលសង្កាត់ក្បាលកោះបានឱ្យដឹងថា ផ្សារចំនួន៤ដែលផ្អាកដំណើរការនោះរួមមាន ទី១ផ្សារវត្តមុនី ស្ថិតនៅក្នុងភូមិយកបាត្រ សង្កាត់ក្បាលកោះ ទី២ ផ្សារគល់ស្ពាន ស្ថិតនៅក្នុងភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ទី៣ ផ្សារដើមដូង ស្ថិតនៅក្នុងភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ និងទី៤ ផ្សារមជ្ឈឹមវ័ន្ត ស្ថិតនៅក្នុងភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ។
រដ្ឋបាលសង្កាត់បានបន្តថា ការផ្អាកផ្សារទាំងបួនខាងលើនេះដោយសារតែក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះអាជីវករ និងប្រជាពលរដ្ឋបានឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ យ៉ាងរហ័សគួរឱ្យព្រួយបារម្ភដែលចាំបាច់ត្រូវមានវិធានការដើម្បីទប់ស្កាត់ជាបន្ទាន់។

រដ្ឋបាលសង្កាត់បានបន្ថែមថា ចំពោះមុខរដ្ឋបាលសង្កាត់ក្បាលកោះបានសម្រេចផ្អាកផ្សារទាំង៤ខាងលើរយៈពេល១៤ថ្ងៃ ដោយចាប់ពីម៉ោងសូន្យថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ទៅដល់អាជីវករ ក៏ដូចជាប្រជាពលរដ្ឋដែលបានចេញចូលក្នុងផ្សារទាំង៤ខាងលើ។
ជាមួយគ្នានេះដែរ រដ្ឋបាលសង្កាត់ក្បាលកោះ សូមអំពាវនាវដល់អាជីវករ សន្តិសុខ បុគ្គលិក កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារពាក់ព័ន្ធព្រមទាំងប្រជាពលរដ្ឋ បើមានអាការៈក្តៅខ្លួន ក្អកពិបាកដកដង្ហើម ហើយសង្ស័យថាឆ្លងមេរោគកូវីដ-១៩ សូមអញ្ជើញមកយកសំណាករកជំងឺកូវីដ-១៩ ជាបន្ទាន់នៅទីតាំងទល់មុខការដ្ឋានសាងសង់ផ្សារក្រុមហ៊ុន ប៉េង ហួត ស្ថិតនៅខាងជើងផ្លូវជាតិលេខ១ ក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ព្រមទាំងអនុវត្តវិធានការចត្តាឡីស័កស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល៕
អត្ថបទ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


