ព័ត៌មានជាតិ
អភិបាលខេត្តកោះកុង ជំរុញឲ្យថ្នាក់ដឹកនាំកាយរីទ្ធិក្រុងស្រុក ទម្លាប់ហាត់ពុតលុតដំខ្លួនដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិទៅថ្ងៃអនាគត
លោកស្រី ឈី វ៉ា ប្រធានកាយរីទ្ធិជាតិកម្ពុជាខេត្តកោះកុង តែងតាំង និងប្រកាសបំពាក់កន្សែងថ្នាក់ដឹកនាំ និងកាយារីទ្ធិសរុប៥៥៦នាក់ ស្រី២៩២នាក់ ដោយជំរុញទម្លាប់ហាត់ពុតលុតដំខ្លួន និងចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិបានទៅអនាគត។

ថ្នាក់ដឹកនាំខេត្ត ក្រុងស្រុក អ្នកគ្រូលោកគ្រូ យុវជន និងសិស្សានុសិស្សសរុប៥៥៦នាក់ ត្រូវបានប្រកាសតែងតាំង និងបំពាក់កន្សែងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ជាផ្លូវការនៅមហោស្រពខេត្តកោះកុង។
ថ្លែងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែង កាយរីទ្ធិជំទង់កាយរីទ្ធិប្អូន និងមេដឹកនាំកាយរីទ្ធិខេត្ត លោកស្រី ឈី វ៉ា បានជំរុញដល់ថ្នាក់ដឹកនាំខេត្តក្រុងស្រុកអ្នកគ្រូលោកគ្រូ បន្តធ្វើជាយុវជនគំរូ គប្បីមានទម្លាប់ហាត់ពុតលុតដំខ្លួន និងមានវិន័យល្អ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិបានទៅអនាគត។

លោកស្រី ឈី វ៉ា ចាត់ទុកថា ការគោរពវិន័យល្អ ខិតខំរៀនសូត្រ និងកសាងខ្លួនទៅរកផ្លូវត្រឹមត្រូវតាមការណែនាំរបស់ចាស់ទុំក្នុងសង្គម ចាត់ទុកថា ធនធានមនុស្សដ៏គំរូមួយទៅអនាគត ខណៈសង្គមជាតិចង់បានមនុស្សមានសមត្ថភាព ចំណេះដឹងពិតប្រាកដ ពិសេសគឺមានគុណធម៌ សុជីវធម៌ និងភាពទទួលខុសត្រូវ។

លោកស្រី ប្រធានកាយារីទ្ធិជាតិកម្ពុជាខេត្តកោះកុង បង្ហាញថា តាមរយៈរបាយការណ៍បូកសរុបលទ្ធផល នៃការងារកាយ រឹទ្ធិ ដែលបានអនុវត្តកន្លងមកសម្រាប់ឆ្នាំ២០២៤-២០២៥ មានរឹទ្ធិសរុប ចំនួន ៦១៦នាក់ ក្នុងនោះស្រី ចំនួន ៣៥៥នាក់ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឆ្លងតាមការបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលសមាជិកភាព នាកន្លងមក។ ដោយឡែក ក្នុងឆ្នាំសិក្សា២០២៥-២០២៦ យើងមានកាយរឹទ្ធិ ចំនួន ៥៥៦នាក់ ស្រី ២៩២នាក់តែប៉ុណ្ណោះ នៅទូទាំងខេត្ត ដែលជាចំនួនតិចតួច ដូចជាសិស្សបានបញ្ចប់ ថ្នាក់ទី១២ និងទៅបំពេញការងារផ្សេងៗដែលធ្វើឱ្យសមាជិកកាយរឹទ្ធិទូទាំងខេត្តរបស់យើង មានការថយចុះ។

ទន្ទឹមនោះ លោកស្រីស្នើដល់សមាជិក សមាជិកកាយារីទ្ធិជាតិដែលប្រកាសតែងតាំង និងបំពាក់កន្សែងនៅថ្ងៃនេះ បន្តចូលរួមសកម្មភាពក្នុងសង្គមអោយបានច្រើន និងរក្សានូវគុណតម្លៃសម្លៀកបំពាក់ដែលប្រគល់ជូនអោយបានគង់វង្សក្នុងន័យបម្រើការងារសង្គម និងមនុស្សធម៌។

លោក ង៉ែត ឡឹង ប្រធានស្នងការកាយារីទ្ធិជាតិកម្ពុជាខេត្តកោះកុង ថ្លែងឱ្យដឹងថា ការបំពាក់កន្សែងជូនមេដឹកនាំកាយរីទ្ធិ កាយារីទ្ធិជំទង់ និងកាយារីទ្ធិកុមារឆ្នាំ២០២៦នេះ មានចំនួនសរុប៥៥៦នាក់ ស្រី២៩២នាក់ មកពី៧ក្រុងស្រុកក្នុងខេត្ត។
បើតាមលោក ង៉ែត ឡឹង កន្លងទៅ ក្រុមកាយារីទ្ធិខេត្ត បានជួយកិច្ចការងារដល់សង្គមជាច្រើនរួមមាន៖ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ បញ្ហាគ្រឿងញៀន ដាំកូនឈើ សំអាតអនាម័យបរិស្ថាន បោះជំរុំ ការប្រកួតប្រជែងកាយារីទ្ធិថ្នាក់ជាតិ និងកម្មវិធីបុណ្យទានធំៗផ្សេងទៀតផងដែរ។ លើសពីនេះ ក្រុមកាយារីទ្ធិជាតិកម្ពុជាខេត្ត ចាត់ទុកថា ជនគំរូដែលជាទំពាំងស្នងឬស្សីឈានទៅរកភាពជាអ្នកដឹកនាំប្រទេសជាតិនៅជំនាន់ក្រោយៗ។

លោក ង៉ែត ឡឹង មើលឃើញថា ការអភិវឌ្ឍ មិនអាចកាត់ផ្តាច់បានពីការចូលរួមរបស់កម្លាំងយុវជនបានឡើយ ហេតុនេះ ការអប់រំយុវជន ដែលជាទំពាំងស្នងឫស្សី របស់ប្រទេសជាតិ យើងនៅថ្ងៃអនាគត ជាការ ចាំបាច់បំផុត ដើម្បីឱ្យពួកគាត់មានសមត្ថភាពរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសជាតិ៕
អត្ថបទ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


