សន្តិសុខសង្គម
រដ្ឋបាលក្រុងដូនកែវ ចុះត្រួតពិនិត្យការស្នាក់នៅរបស់ជនបរទេស ដើម្បីទប់ស្កាត់ការឆបោកតាមបទល្មើសបច្ចេកវិទ្យា
ដើម្បីពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបបទល្មើសបច្ចេកវិទ្យា Online Scam នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ លោក សោ សុផល អភិបាលរងនៃគណៈអភិបាលក្រុងដូនកែវ បានដឹកនាំកម្លាំងជំនាញចុះត្រួតពិនិត្យទីតាំងស្នាក់នៅ និងកន្លែងបំពេញការងាររបស់ជនបរទេស ស្ថិតក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

គោលបំណងសំខាន់ៗនៃប្រតិបត្តិការនេះ គឺពិនិត្យលើឯកសារស្នាក់នៅ លិខិតឆ្លងដែន និងលិខិតអនុញ្ញាតការងារ ដើម្បីធានាថា ជនបរទេសទាំងអស់ដែលកំពុងស្នាក់នៅ និងបម្រើការងារក្នុងក្រុងដូនកែវ គឺអនុវត្តត្រឹមត្រូវតាមច្បាប់អន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា។

ការចុះពិនិត្យដោយផ្ទាល់ដល់ទីតាំងបំពេញការងារ គឺដើម្បីបង្ការ និងទប់ស្កាត់រាល់សកម្មភាពលួចលាក់ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលអាចបង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។ នេះគឺជាការឆ្លើយតបទៅនឹងយុទ្ធនាការលុបបំបាត់រាល់ «សម្បុកបទល្មើសបច្ចេកវិទ្យា» ដែលជាអាទិភាពខ្ពស់ក្នុងការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងវិនិយោគិនស្របច្បាប់។

ក្នុងឱកាសនៃការចុះត្រួតពិនិត្យនោះដែរ រដ្ឋបាលក្រុងដូនកែវ ក៏បានធ្វើការណែនាំ និងអំពាវនាវដល់ម្ចាស់ទីតាំងស្នាក់នៅ ក៏ដូចជាម្ចាស់អាជីវកម្មទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច។ ក្នុងករណីមានការសង្ស័យ ឬឃើញមានសកម្មភាពមិនប្រក្រតីណាមួយកើតឡើងក្នុងទីតាំងរបស់ខ្លួន ត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីមានវិធានការច្បាប់ទាន់ពេលវេលា។

ប្រតិបត្តិការនាពេលនេះ បានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់អាជ្ញាធរក្រុងដូនកែវ ក្នុងការថែរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងការកសាងបរិយាកាសរស់នៅប្រកបដោយសេចក្ដីសុខសាន្ត គ្មានបទល្មើសនៅក្នុងមូលដ្ឋាន៕
អត្ថបទ៖ វីរៈ


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


