ព័ត៌មានជាតិ
Grab និង PassApp មិនទាន់មានវត្តមានក្នុងខេត្តស្ទឹងត្រែង អភិបាលខេត្តជំរុញឲ្យក្រុមហ៊ុនចាប់យកឱកាសវិនិយោគ
បច្ចុប្បន្នខេត្តស្ទឹងត្រែងនៅមិនទាន់មានក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនធំៗដូចជា Grab ឬ PassApp មកវិនិយោគនៅឡើយទេ។ នេះអាចមកពីម្ចាស់ក្រុមហ៊ុនទាំងនោះយល់ឃើញថា ខេត្តស្ទឹងត្រែងមិនទាន់មានមនុស្សច្រើន ឬមិនទាន់មានទីផ្សារទូលំទូលាយ។ នេះបើតាមលោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។
លោក សរ សុពុត្រា អះអាងថា នេះអាចជាការគិតខុសរបស់ក្រុមហ៊ុន ព្រោះបច្ចុប្បន្នខេត្តស្ទឹងត្រែងមានមនុស្សរស់នៅនិងធ្វើដំណើរកាន់តែច្រើនឡើងៗ។


លោក សរ សុពុត្រា បានលើកឡើងកាលពីពេលថ្មីៗនេះ ដែលមានយុទ្ធនាការសាកល្បងដឹកជញ្ជូនដោយស៊ីក្លូ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្ត ដែលនេះជាភស្តុតាងបង្ហាញពីតម្រូវការជាក់ស្ដែង។
លោកអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូនដូចជា Grab និង PassApp ឱ្យមកពិភាក្សាគ្នាដើម្បីបង្កើតយន្តការដឹកជញ្ជូនជាផ្លូវការនៅក្នុងខេត្តស្ទឹងត្រែង។
ក្រៅពីអំពាវនាវដល់ក្រុមហ៊ុនធំៗក្នុងការចាប់ឱកាសវិនិយោគសេវាដឹកជញ្ជូនក្នុងខេត្ត លោកក៏លើកទឹកចិត្តដល់សមាគមម៉ូតូកង់បីឱ្យនាំយកមធ្យោបាយធ្វើដំណើរមកចូលរួមផ្ដល់សេវាកម្មដឹកជញ្ជូន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកកម្សាន្តខេត្តភាគឦសាននេះផងដែរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


