Connect with us

ព័ត៌មានជាតិ

កម្ពុជា-អាម៉េរិក ឈានដល់ការរៀបចំផែនការបឋមសមយុទ្ធឆ្មាំអង្គរ ខណៈថ្នាក់ដឹកនាំជជែកពីការគ្រោងធ្វើនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ

បានផុស

នៅ

កម្ពុជា​​ និងសហរដ្ឋអាម៉េរិក បានជួបពិភាក្សាអំពីការរៀបចំផែនការបឋមលំហាត់សម្រាប់ការរៀបចំសមយុទ្ធឆ្មាំអង្គរ (Angkor Sentinel)ឡើងវិញ ដែលកន្លងមកធ្លាប់មានគម្រោងរៀបចំនៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបពិភាក្សាការងាររវាងឧត្តមសេនីយ៍ទោ ហេង មករា មេបញ្ជាការរងកងទ័ពជើងគោកកម្ពុជា ជាមួយឧត្តមសេនីយ៍ទោ GILES J.S. Cornelia មេបញ្ជាការរងកងទ័ពជើងគោកសហរដ្ឋអាម៉េរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក នៅរាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែមីនា នេះ ភាគីទាំងពីរ បានចាត់ទុកថា សមយុទ្ធឆ្នាំអង្គរ ជាសមយុទ្ធរួមដែលមានសារៈសំខាន់ក្នុងការលើកកម្ពស់សមត្ថភាព ប្រតិបត្តិការរួមរវាងកងទ័ពជើងគោកទាំងពីរ កម្ពុជា-អាមេរិក។

គួររម្លឹកថា នៅពាក់កណ្ដាលខែកុម្ភៈ ក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា ជាមួយអនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាម៉េរិក ភាគីទាំងពីរបានជជែកពិភាក្សារិះរកមធ្យោបាយក្នុងការពង្រីកកិច្ចសហប្រតិបត្តិការនៅវិស័យការពារជាតិ ជាពិសេសការរៀបចំសមយុទ្ធឆ្មាំអង្គរឡើងវិញនៅចុងឆ្នាំ២០២៦ នេះ ឬក៏ដើមឆ្នាំ២០២៧។  

រូបថត៖ កងទ័ពកម្ពុជា និងសហរដ្ឋអាមេរិក ធ្វើសមយុទ្ធឆ្មាំអង្គរ កាលពីពេលកន្លងមក។ រូបថត ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។

គួររម្លឹកថា  អាម៉េរិក បានចាប់ដៃកម្ពុជារួមគ្នាធ្វើជាសមយុទ្ធ «ឆ្នាំអង្គរ» ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រនៃវិស័យការពារជាតិនៃប្រទេសទាំងពីរ នៅឆ្នាំ២០១០ ស្របពេលដែលទំនាក់ទំនងការទូតទ្វេភាគី ឈានដល់វ័យ៦០ឆ្នាំ។  ភាគីទាំងបានបន្តធ្វើសមយុទ្ធរួមគ្នានៅរៀងរាល់ឆ្នាំនីមួយៗ រយៈពេល៧លើកជាប់ៗគ្នា ដោយផ្ដោតទៅលើប្រធានបទ ប្រតិបត្តិ​ការរក្សា​សន្តិភាព ជំនួយ​មនុស្សធម៌ និង​ការឆ្លើយតប​នឹង​គ្រោះមហន្តរាយ ដែលប្រធានបទនេះ គឺដូចទៅនឹងប្រធានបទដែលកម្ពុជា ធ្វើសមយុទ្ធជាមួយប្រទេសដទៃទៀតដែរ។

រូបថតឯកសារ ៖ សមយុទ្ធឆ្មាំអង្គរ កម្ពុជា-អាម៉េរិក រៀបចំនៅខេត្តកំពង់ស្ពឺ កាលពីពេលកន្លងមក។ រូបថតដោយ កងទ័ពអាម៉េរិក

យ៉ាងណា សមយុទ្ធឆ្មាំអង្គរ ត្រូវបានផ្អាកសកម្មភាពនៅក្នុងឆ្នាំ២០១៧។ ជិត១០ឆ្នាំហើយ បើគិតចាប់តាំងពីពេលនោះមកដល់ខែចុងខែមីនា ឆ្នាំ២០២៦ នេះ  សមយុទ្ធឆ្មាំអង្គរ ត្រូវបានជាប់គាំង មិនទាន់បានធ្វើឡើងវិញឡើយ ទោះបីជារាល់ជំនួបរវាងថ្នាក់ដឹកនាំកំពូល ជំនួបរវាងមេដឹកនាំយោធាប្រទេសទាំងពីរ តែងបានជជែកពីការរៀបចំសមយុទ្ធឆ្មាំអង្គរឡើងវិញម្ដងហើយម្ដងទៀតក៏ដោយ៕

ដោយ៖ ង៉ិល ណារ៉ាត់

រូបថតឯកសារ ៖ សមយុទ្ធឆ្មាំអង្គរ កម្ពុជា-អាម៉េរិក រៀបចំនៅខេត្តកំពង់ស្ពឺ កាលពីពេលកន្លងមក។ រូបថតដោយ កងទ័ពអាម៉េរិក
រូបថតឯកសារ ៖ សមយុទ្ធឆ្មាំអង្គរ កម្ពុជា-អាម៉េរិក រៀបចំនៅខេត្តកំពង់ស្ពឺ កាលពីពេលកន្លងមក។ រូបថតដោយ កងទ័ពអាម៉េរិក
រូបថតឯកសារ ៖ សមយុទ្ធឆ្មាំអង្គរ កម្ពុជា-អាម៉េរិក រៀបចំនៅខេត្តកំពង់ស្ពឺ កាលពីពេលកន្លងមក។ រូបថតដោយ កងទ័ពអាម៉េរិក
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម