ព័ត៌មានជាតិ
ស្រុកព្រែកប្រសព្វទល់មុខក្រុងក្រចេះ ខណ្ឌចែកដោយទន្លេកាន់តែអភិវឌ្ឍ ក្រោយស្ពានស្ថាបនារួចរាល់
ស្ពានមិត្តភាពកម្ពុជា-ចិន នឹងក្លាយជារបត់ផ្លាស់ប្តូរដ៏ធំមួយសម្រាប់ស្រុកព្រែកប្រសព្វដែលជាប់ដងទន្លេ។ ស្រុកព្រែកប្រសព្វ ជាស្រុកមួយក្នុងចំណោមស្រុកក្រុងទាំង៧ នៃខេត្តក្រចេះ ដែលមានភូមិសាស្ត្រស្ថិតនៅប៉ែកខាងលិចនៃទីរួមខេត្ត ហើយខណ្ឌចែកដោយទន្លេមេគង្គជាព្រំប្រទល់។
ស្រុកព្រែកប្រសព្វ ពុំដែលមានប្រវត្តិមានស្ពានសម្រាប់ឆ្លងកាត់ទន្លេនោះឡើយ ប៉ុន្តែបច្ចុប្បន្ននេះស្រុកម្ខាងនៃដងទន្លេទាំងមូលមានការផ្លាស់ប្ដូរមុខមាត់ថ្មី ក្រោយស្ពានឆ្លងកាត់ទន្លេមេគង្គបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃ ០១ ខែមេសាឆ្នាំ ២០២៦។


ស្រុកព្រែកប្រសព្វមានឃុំចំនួន ៨ ឃុំ ភូមិចំនួន ៦១ ភូមិ និងមានប្រជាពលរដ្ឋសរុបចំនួន ៧៦ ពាន់នាក់ ស្មើនិង ១៨ពាន់គ្រួសារ។
ស្រុកមានផ្ទៃដីកសិកម្ម សរុបប្រមាណជាង ៨០ពាន់ហិកតា ក្នុងនោះ មានស្រែប្រាំង ប្រមាណជាង ៩ ពាន់ហិកតា ស្រែវស្សាជាង ៥ពាន់ហិកតា និងដំណាំយុទ្ធសាស្រ្ត រួមមាន៖ ដំណាំកៅស៊ូ ចំនួន ៩,៩ពាន់ហិកតា ស្វាយចន្ទី ចំនួន ៣៦ពាន់ហិកតា ស្វាយកែវល្មៀត ៦ពាន់ហិកតា និងដីល្បាប់សម្រាប់ដំណាំតាមរដូវកាល ២ពាន់ហិកតា។


លោក សូម សារិត អភិបាលស្រុកព្រែកប្រសព្វបានឲ្យដឹងថា ស្រុកព្រែកប្រសព្វគឺជាស្រុកមួយក្នុងចំណោមស្រុកទាំង ៧ នៅក្នុងខេត្តក្រចេះ ហើយស្រុកព្រែកប្រសព្វស្ថិតនៅប៉ែកខាងលិចនៃទីរួមខេត្តខណ្ឌចែកដោយទន្លេមេគង្គជាព្រំប្រទល់។ កន្លងមកនេះ ស្រុកព្រែកប្រសព្វជួបការលំបាកក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនផលិតផល កសិផល ទៅកាន់ទីរួមខេត្ត និងទីផ្សាលក់ដូរជាខ្លាំង មិនថាពលរដ្ឋ អាជីវករ កសិករ ឬ អ្នកជំងឺត្រូវអាស្រ័យមធ្យោបាយធ្វើដំណើរតាមរយៈកំពង់ចម្លង។ ត្បិតថា ស្រុកព្រែកប្រសព្វ មានកំពង់ចម្លងចំនួន ៤ កន្លែង ក៏ពិតមែន ប៉ុន្តែកត្តាយឺតយ៉ាវនៃពេលវេលា ការចំណាយថវិកាច្រើនលើការដឹកជញ្ជូននៅតែជាបញ្ហាចម្បង។
លោក សូម សារិត អភិបាលស្រុកព្រែកប្រសព្វបានរំលេចពីសមិទ្ធផលដំណើរការសាងសង់ស្ពានឆ្លងកាត់ទន្លេពីស្រុកព្រែកប្រសព្វទៅទីរួមខេត្តរហូតសម្រេចរួចរាល់។

លោកថា ក្នុងឆ្នាំ២០២៥ បើទោះបីជាស្ពានឆ្លងទន្លេមេគង្គមិត្តភាពកម្ពុជា-ចិន មិនទាន់សម្រេចបានរួចរាល់ក៏ពិតមែន ក៏ប៉ុន្តែថ្នាក់ដឹកនាំខេត្តបានអនុញ្ញាតឲ្យពលរដ្ឋស្រុកព្រែកប្រសព្វបានឆ្លងកាត់ចំនួន ២ លើក គឺនៅអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងពេលដែលសិស្សានុសិស្សថ្នាក់ទី ១២ មកប្រឡងមធ្យមសិក្សាទុតិយភូមិ។
ថ្មីៗនេះនៅអំឡុងពេលព្រឹត្តិការណ៍បុណ្យទន្លេលើកទី ១០ ក៏អ្នកស្រុកព្រែកប្រសព្វ អាចធ្វើដំណើរទៅចូលរួមកម្សាន្តក្នុងព្រឹត្តិការណ៍បុណ្យទន្លេ ដោយមោទនៈភាព និងសេចក្តីរីករាយ។
លោកបានបន្តដោយសង្កត់ធ្ងន់ថា កន្លងមកនេះដោយសារស្ថានភាពដឹកជញ្ចូនត្រូវប្រើប្រាស់កំពង់ចម្លង ធ្វើឲ្យពលរដ្ឋខកខានពេលវេលា និងចំណាយអស់ច្រើន។ តាមរយៈស្ពានតភ្ជាប់នេះ បានសម្រួលក្នុងការធ្វើដំណើរគ្រប់តម្រូវការ ដោយមិនមានការចំណាយលើថ្លៃទូកដតទៅទៀតឡើយ ចំណែកឯតម្លៃផលិតផលកសិផលក៏អាចប្រកួតប្រជែងលើទីផ្សារបានផងដែរ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


