ព័ត៌មានជាតិ
គម្រោងកែលម្អរមណីយដ្ឋានចេតិយឃុនឆាងឃុនផែន សម្រេចបានជាង ៧០ ភាគរយ
មន្រ្តីជំនាញ នៃរដ្ឋបាលខេត្តកោះកុង បង្ហាញថា គម្រោងជួសជុលកែលម្អសោភ័ណភាពបរិស្ថានអនាម័យនៅតំបន់រមណីយដ្ឋានទេសចរណ៍ចេតិយឃុនឆាងឃុនផែន ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា សម្រេចបានប្រមាណ ៧០ ភាគរយហើយ។


គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធនានាសាងសង់ផ្លូវបេតុងមានជើងប្រវែង ១៥៨ ម៉ែត្រ ទទឹង ៣ ម៉ែត្រ កម្ពស់ ២.៥០ ម៉ែត្រ និងកន្លែងរង់ចាំ ១ កន្លែង នៅតំបន់រមណីយដ្ឋានទេសចរណ៍ចេតិយឃុនឆាងឃុនផែន។ នេះជាការបញ្ជាក់របស់លោក អ៊ូច ពន្លក នាយទីចាត់ការផែនការ និងវិនិយោគខេត្តកោះកុង ថ្លែងនៅរសៀលថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៦ នេះ។


លោក អ៊ូច ពន្លក បង្ហាញទៀតថា បច្ចុប្បន្ន ផ្លូវបេតុងឆ្លងចូលចេតិយឃុនឆាងឃុនផែន មានសភាពចាស់ទ្រុឌទ្រោមខ្លាំងដែលងាយប៉ះពាល់ដល់សុវត្ថិភាពភ្ញៀវទេសចរ ទើបរដ្ឋបាលខេត្តលើកគម្រោងអភិវឌ្ឍន៍កែលម្អដើម្បីសោភ័ណភាពបរិស្ថានអនាម័យកាន់តែស្រស់បំព្រងឡើងវិញ។


ទន្ទឹមនោះ គម្រោងផ្លូវបេតុងថ្មី រដ្ឋបាលខេត្ត ក៏សាងសង់ជញ្ជាំងទប់ដីជម្រាលជើងទេរមាត់សមុទ្រ ដោយចាក់ជញ្ជាំងទប់ដី ចាក់បេតុងជម្រាលជើងទេរ ចាក់ដីពង្រីកទទឹងតាមបណ្តោយមាត់សមុទ្រ ចាក់បេតុងចំណតរថយន្ត និងដំឡើងអំពូលសូឡាចំនួន ៣៦ ដើម ជុំវិញតំបន់រមណីយដ្ឋានចេតិយឃុនឆាងឃុនផែន។ គិតមកទល់ពេលនេះសម្រេចបានជាង ៧០ ភាគរយហើយ។


លោក អាន យុទ្ធ និង អ្នកស្រី សាវន ជាប្រជាពលរដ្ឋដែលតែងចូលសែនព្រេនគោរពបូជានៅចេតិយឃុនឆាងឃុនផែន យល់ថា ការកសាងជាផ្លូវបេតុងថ្មីមានជើងជំនួសឲ្យផ្លូវចាស់ដែលទ្រុឌទ្រោម ជាការផ្តល់សុវត្ថិភាពដល់ភ្ញៀវទេសចរគ្រប់ទិសទីដែលមកកម្សាន្ត និងគោរពបូជាតាមជំនឿរបស់ពួកគេ។
ពលរដ្ឋជឿជាក់ថា នៅពេលគម្រោងនេះបញ្ចប់រួចរាល់ សោភ័ណភាពនៅទីនេះកាន់តែទាក់ទាញភ្ញៀវទេសចរ និងពលរដ្ឋមកលំហែច្រើនបន្ថែមទៀត ខណៈខេត្តកំពុងមានការអភិវឌ្ឍវិស័យនានាផងដែរ។
អាជីវករនៅតំបន់ចេតិយឃុនឆាងឃុនផែន បង្ហាញក្តីរីករាយពេលតំបន់រមណីយដ្ឋានដ៏ល្បីល្បាញមួយនេះត្រូវបានអាជ្ញាធរយកចិត្តទុកដាក់លើកជាគម្រោងកែលម្អសោភ័ណភាពកាន់តែទាក់ទាញបន្ថែម។
អ្នកស្រី យ៉ុង វី ជាអ្នកលក់ដូរ និង លោក ហម សី ជាជាងថតរូបនៅតំបន់រមណីយដ្ឋានចេតិយឃុនឆាងឃុនផែន បានបង្ហាញក្តីរីករាយពេលមើលឃើញការអភិវឌ្ឍនៅទីនេះ ព្រោះថាកន្លងទៅការអភិវឌ្ឍមិនសូវបានច្រើន និងទាក់ទាញនោះទេ។
តំណាងអាជីវករទាំងពីរ សុទ្ធតែរំពឹងទុកជាមុនថា ការលក់ដូររបស់ពួកគាត់ នឹងទទួលបានចំណូលច្រើន ពិសេសរដូវបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ស្របពេលពេលគម្រោងកែលម្អសម្រេចបានជាង ៧០ ភាគរយហើយ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


