Connect with us

ព័ត៌មានជាតិ

អគ្គិសនីក្រចេះ​ជូនដំណឹង​ពី​ការ​ផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីនៅស្រុកស្នួល ដើម្បីជួសជុលនិងថែទាំបណ្តាញ

បានផុស

នៅ

អង្គភាពអគ្គិសនីក្រចេះ បានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ពីការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនី​បណ្តោះអាសន្ននៅតំបន់មួយចំនួនក្នុងស្រុកស្នួល នាថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្អាកនេះ ធ្វើឡើងក្នុងគោលបំណងបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារបច្ចេកទេស ក្នុងការអនុវត្តការងារជួស​ជុល ថែទាំ និងផ្លាស់ប្តូរបរិក្ខារអគ្គិសនីលើខ្សែបណ្តាញតង់ស្យុងមធ្យម ២២ គីឡូវ៉ុល (ទ្វារចរន្ត F1 ចេញពីអនុស្ថានីយស្នួល GS69)។ កាលវិភាគនិងទីតាំងដែលត្រូវផ្អាករួមមាន៖ ថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦ (ចាប់ពីម៉ោង ០៧:៣០​នាទី ដល់ម៉ោង ១២:០០​នាទីថ្ងៃត្រង់) ផ្អាកការផ្គត់ផ្គង់នៅតាមបណ្តុំបន្ទប់ភ្លើងលេខ៖ P023, P060, P069, P070, P105, P118, P201, P212 ដែលស្ថិតនៅក្នុងភូមិក្បាលស្នួល, ភូមិត្រពាំងលាក់, ភូមិថ្ពង, ភូមិកាត់ដៃ, ភូមិផ្អាក និងភូមិព្រែកក្ដី ក្នុងឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

អង្គភាពអគ្គិសនីក្រចេះក៏បានបញ្ជាក់ផងដែរថា អំឡុងពេលអនុវត្តការងារនេះ ការផ្គត់ផ្គង់អាចនឹងមានការរអាក់រអួលខ្លះៗជាយថាហេតុ។ អង្គភាពសូមរក្សាសិទ្ធិក្នុងការភ្ជាប់ចរន្តជូនអតិថិជនប្រើប្រាស់វិញមុនកំណត់ ប្រសិនបើការងារបច្ចេកទេសត្រូវបានបញ្ចប់លឿនជាងការរំពឹងទុក។ អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ខាងលើ ជ្រាបជាព័ត៌មាន និងយោគយល់អធ្យាស្រ័យចំពោះការរអាក់រអួលនេះ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម