ព័ត៌មានជាតិ
ក្រុមហ៊ុន Smart គាំទ្រអតិថិជនអំឡុងពេលវិធានការបិទខ្ទប់ ដោយផ្ដល់ការហៅចេញ ទិន្នន័យអ៉ិនធើណេតឥតគិតថ្លៃ និងពន្យារសុពលភាពការប្រើប្រាស់
ការរក្សាទំនាក់ទំនងកាន់តែមានសារៈសំខាន់ ជាពិសេសសម្រាប់អ្នកដែល ស្ថិតក្នុងតំបន់បិទខ្ទប់និង “តំបន់ក្រហម” ហេតុនេះហើយ ក្រុមហ៊ុន Smart កំពុងផ្ដល់ជូនអតិថិជនរបស់ខ្លួននូវអត្ថប្រយោជន៍ជាច្រើន ដោយឥតគិតថ្លៃ ដើម្បីគាំទ្រពួកគេក្នុងគ្រាលំបាកនេះ។
អតិថិជន Smart ទូទាំងប្រទេសទទួលបានការប្រើប្រាស់សេវាការហៅចេញក្នុងប្រព័ន្ធរយៈពេល៦០ នាទីឥតគិតថ្លៃ រៀងរាល់ថ្ងៃ រហូតដល់ថ្ងៃទី១៥ ខែឧសភា ដោយគ្រាន់តែចុច *2021# ហើយបញ្ជូនម្ដងគត់។ អតិថិជន Smart ក្នុងតំបន់ក្រហម នៅរាជធានីភ្នំពេញ ក្រុងតាខ្មៅ ខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងក្រុងប៉ោយប៉ែត ដែលមានផលលំបាកក្នុងការស្វែងរកកាតកោសសម្រាប់បញ្ចូលទឹកប្រាក់ ក្រុមហ៊ុន Smart ក៏បានពន្យារសុពលភាពប្រើប្រាស់លេខទូរស័ព្ទ ដែលកំពុងប្រើប្រាស់គម្រោងបង់មុន ក្នុងតំបន់ទាំងអស់នោះ រហូតដល់ថ្ងៃទី១៥ ខែឧសភា។ បន្ថែមពីលើនេះ អតិថិជន Smart ដែលកំពុងរស់នៅក្នុង ឫនៅជិតតំបន់ក្រហម អាចទទួលបានទិន្នន័យអ៊ិនធើណេត 60MB រៀងរាល់ថ្ងៃឥតគិតថ្លៃ រហូតដល់ថ្ងៃទី ១៥ ខែឧសភា ដោយគ្រាន់តែចុច *2021#1 ហើយបញ្ជូនម្ដងគត់។

លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា “ការស្នាក់នៅក្នុងផ្ទះគឺជាការចាំចាច់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយនៅក្រុមហ៊ុន Smart យើងតែងតែយកចិត្តទុកដាក់ចំពោះ ប្រទេសកម្ពុជា ហើយយើងព្យាយាមធ្វើអ្វីៗគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ដើម្បីជួយពលរដ្ឋកម្ពុជា អំឡុងពេលនៃ ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ នេះ”។
លោក Thomas បានបន្ថែមទៀតថា “តាមរយៈការជួយអតិថិជនរបស់យើងរក្សាទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក ជាមួយការផ្ដល់ជូន ការហៅចេញឥតគិតថ្លៃ ទិន្នន័យអ៊ិនធើណេតឥតគិតថ្លៃ និងការពន្យារសុពលភាពប្រើប្រាស់ យើងជឿជាក់ថា យើងអាចជួយពួកគេឆ្លងកាត់គ្រាលំបាកនេះ ដែលពួកគេកំពុងជួបប្រទះ។ អតិថិជនមិនចាំបាច់ព្រួយបារម្ភ អំពីការបាត់បង់ទំនាក់ទំនងជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេឡើយ”។
ក្រុមហ៊ុន Smart ក៏ផ្តល់នូវសេវាកម្មផ្សេងៗ ដែលអាចជួយដល់អតិថិជនក្នុងគ្រាលំបាកនេះនៃការរាតត្បាតជាសកលនៃជំងឺ កូវីដ-១៩ នេះ។ កម្មវិធី Share2Talk អនុញ្ញាតឲ្យអ្នកប្រើប្រាស់ផ្ទេរទឹកប្រាក់ទៅកាន់លេខទូរស័ព្ទដទៃទៀត ជាហេតុដែល អតិថិជនអាចគាំទ្រក្រុមគ្រួសារ និងមិត្តភក្តិក្នុងតំបន់ក្រហម។ ក្រុមហ៊ុន Smart ពង្រីកលក្ខខណ្ឌនៃលក្ខណៈវិនិច្ឆយសម្រាប់ សេវាកម្ចីប្រាក់ SmartLoan (Loan service) ដើម្បីធ្វើឲ្យងាយស្រួល និង មានតម្លៃកាន់តែសមរម្យសម្រាប់អតិថិជន។
អតិថិជនក្រុមហ៊ុន Smart អាចបញ្ចូលទឹកប្រាក់ទៅក្នុងគណនីទូរស័ព្ទរបស់ពួកគេតាមប្រព័ន្ធអេឡិចត្រូនិក (e-top) ប្រកប ដោយសុវត្ថិភាព និងងាយស្រួលតាមរយៈ SmartNas និង Smart website Smart Zero Balance Portal ឫលើកម្មវិធី ទូទាត់ប្រាក់ដូចជា ABA Mobile និង Pi Pay។ អតិថិជនដែលបញ្ចូលទឹកប្រាក់យ៉ាងតិច ១.២៥ ដុល្លារ នឹងទទួលបាន ទិន្នន័យអ៊ិនធើណេត 1GB ឥតគិតថ្លៃផងដែរ។
អត្ថប្រយោជន៍សម្រាប់អតិថិជន Smart ទាំងអស់នេះបានមកពីការអនុវត្តយ៉ាងម៉ឺងម៉ាត់នៃគំនិតផ្ដួចផ្ដើម របស់ក្រុមហ៊ុន Smart ដែលមានគោលដៅ ដើម្បីគាំទ្រប្រទេសកម្ពុជា រាជរដ្ឋាភិបាល និងពលរដ្ឋ ទាំងអស់អំឡុងគ្រាលំបាលនៃជំងឺកូវីដ-១៩។ ម្យ៉ាងទៀត តាមរយៈមូលនិធិទឹកប្រាក់ ១ លានដុល្លារដើម្បីប្រឆាំងជំងឺកូវីដ-១៩ ក្រុមហ៊ុន Smart បានផ្ដល់ថវិកាចំនួន ៧៨៥,០០០ ដុល្លារ ដល់គម្រោងឯកជន ដែលផ្ដោតលើការផ្ដល់ដំណោះស្រាយដល់ ពលរដ្ឋកម្ពុជាអំឡុងគ្រាលំបាននេះ។ ថ្មីៗនេះ ក្រុមហ៊ុន Smart បានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីគាំទ្រដល់សាលារាជធានីភ្នំពេញ ក្នុងការរៀបចំ និងដំឡើងមជ្ឈមណ្ឌលចាក់វ៉ាក់សាំងបន្ទាន់ចំនួន ១៨ កន្លែងជុំវិញរាជធានី។
បន្ថែមលើការផ្ដល់ជូនដល់អតិថិជននូវ ការហៅចេញ និងទិន្នន័យអ៊ិនធើណេតឥតគិតថ្លៃ ដើម្បីធានាឲ្យបានថាពួកគេរក្សាបាន នូវការទំនាក់ទំនង ក្រុមហ៊ុន Smart បានប្រើប្រាស់បណ្តាញទំនាក់ទំនងរបស់ខ្លួន ដើម្បីគាំទ្រយុទ្ធនាការលើកកម្ពស់ ការយល់ដឹងអំពីជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលជាមួយសារអេឡិចត្រូនិកស្វ័យប្រវតិ្ត ដែលឮនៅពេលហៅចេញ និងផ្ញើសារជាអក្សរ ដែលបានផ្ញើទៅកាន់អតិថិជន៨ លាននាក់របស់ខ្លួននៅទូទាំងប្រទេស ដើម្បីលើកទឹកចិត្ត ដល់ការប្រកាន់ខ្ជាប់នូវគោលការណ៍សុខភាពសាធារណៈ។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ



