ព័ត៌មានជាតិ
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តបេសកកម្មតម្រង់ទិសស្ដីពី «ប្រសិទ្ធភាពព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ»
លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញជាសហអធិបតី និងជាវាគ្មិនក្នុងសិក្ខាសាលាតម្រង់ទិសស្ដីពី «ប្រសិទ្ធភាពព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ»។

សិក្ខាសាលាតម្រង់ទិសនេះប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមជាសហអធិបតីពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការស្តីទីនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ តំណាងលោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិសរុបប្រមាណជាង ១៥០ នាក់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា តំណាងលោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងបានចាត់ទុកថា វត្តមានរបស់ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនៅពេលនេះ បានឆ្លុះបញ្ចាំងពីសកម្មភាពប្រកបដោយទស្សនៈវិស័យវែងឆ្ងាយ ទូលំទូលាយ ក្នុងការចែករំលែកនូវចំណេះដឹងដើម្បីលើកកម្ពស់សមត្ថភាព និងតម្រង់ទិសស្តីពីប្រសិទ្ធភាពនៃការងារព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បន្តថា ប្រធានបទនៅថ្ងៃនេះ គឺជាគន្លឹះដ៏សំខាន់ណាស់សម្រាប់យើងទាំងអស់គ្នាបើកទ្វារធ្វើដំណើរឆ្ពោះទៅរកប្រសិទ្ធភាពការងារព័ត៌មាននឹងការគ្រប់គ្រងសាធារណៈមតិ។ ហេតុនេះ ឯកឧត្តមបានស្នើឱ្យឯកឧត្តម លោក លោកស្រី ដែលបានចូលរួមនៅក្នុងសិក្ខាសាលានេះ យកចិត្តទុកដាក់ស្តាប់ កត់ត្រា និងលើកជាសំណូមពរ ឬសំណួរ ដើម្បីឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីធ្វើការបកស្រាយបំភ្លឺបន្ថែម។

សូមបញ្ជាក់ថា ការតម្រង់ទិសស្ដីពី «ប្រសិទ្ធភាពព័ត៌មាននិងការគ្រប់គ្រងសាធារណមតិ» ក្នុងចំណោមមន្ត្រីព័ត៌មាននិងអ្នកនាំពាក្យរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានីខេត្ត គឺជាបេសកកម្មសំខាន់មួយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ សិក្ខាសាលាតម្រង់ទិសនេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗ ចំនួន ៤ រួមមាន៖ ១. យល់ដឹងពីកិច្ចការនាំពាក្យ និងការផ្សព្វផ្សាយព័ត៌មាន ២. ចែករំលែកពីបទពិសោធកិច្ចការនាំពាក្យនិងការផ្សព្វផ្សាយព័ត៌មាន ៣. បង្កើននូវជំនាញអ្នកនាំពាក្យ និងក្រុមព័ត៌មាននៃក្រសួងស្ថាប័នប្រកបដោយវិជ្ជាជីវៈ និង៤. កសាងបណ្តាញរវាងអ្នកនាំពាក្យ និងក្រុមព័ត៌មាន។

សម្រាប់រយៈពេលជាង២ឆ្នាំមកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានរៀបចំនិងសម្របសម្រួលសិក្ខាសាលា បាឋកថា និងកម្មវិធីបណ្តុះបណ្តាលនានាទាំងថ្នាក់ជាតិនិងក្រោមជាតិ សរុបចំនួន ៥៣លើក ក្នុងនោះមានអ្នកចូលរួមសរុបប្រមាណ ១៨ ១២០នាក់៕















-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


