Connect with us

កីឡា

ឯកឧត្តម ឌី វិជ្ជា ប្រកាស​ជូន​សំបុត្រ​​ម្នាក់​ៗ ២សន្លឹក ឥត​គិត​ថ្លៃ​ដល់​បុគ្គលសកម្ម​ក្នុង​ការ​ផ្សព្វផ្សាយ​កីឡា

បានផុស

នៅ

ឯកឧត្តម ឌី វិជ្ជា ប្រធាន​ក្លិប​បាល់ទាត់ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ប្រកាស​ចែក​ជូន​សំបុត្រ​ដោយ​ឥត​គិត​ថ្លៃ​ម្នាក់​ៗ​ចំនួន ២ សន្លឹក​ដល់​បុគ្គល​ល្បីៗ (KOL) និង​អ្នក​ប្រើ​ប្រាស់​ផេក​កីឡា​សកម្ម​ក្នុង​ការ​ផ្សព្វផ្សាយ​កីឡា​បាល់ទាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំបុត្រ​នេះ​សម្រាប់​ទស្សនា​ការ​ប្រកួត​រវាង ព្រះ​ខ័ន​រាជ​ស្វាយរៀង និង ភ្នំពេញ​ក្រោន នៅ​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ ២០២៦ សម្រាប់​ការ​ប្រកួត​ជើង​ទី​២ វគ្គ ៨ ក្រុមចុង​ក្រោយ ពាន​រង្វាន់ AFC Challenge League នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។

ឯកឧត្តម​ប្រធាន​ក្លិបព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ប្រកាស​ថា ៖«ខ្ញុំនឹងផ្តល់សំបុត្រម្នាក់ចំនួន ២សន្លឹក ទៅដល់បងប្អូនដែលស្រឡាញ់វិស័យកីឡា ជាពិសេសកីឡាបាល់ទាត់ ដែលជាលក្ខណៈបុគ្គល KOL និងជាផេកកីឡា បានកំពុងផ្សព្វផ្សាយព័ត៌មានយ៉ាងផុសផុល ដើម្បីចូលរួមទស្សនាការប្រកួតពានរង្វាន់ AFC Challenge League វគ្គ ៨ ក្រុមចុងក្រោយ (ជើងទី២) រវាងព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយ ភ្នំពេញក្រោន នាថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ វេលាម៉ោង ១៩:០០នាទីយប់ និងចូលរួមផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ»។

*សូមអញ្ជើញទាក់ទង លោក ហោ វណ្ដា តាមរយៈលេខទូរសព្ទ 010 233 213!

សូម​បញ្ជាក់​ថា កាល​ពី​ជើងទី​១ ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ ២០២៦ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​យក​ឈ្នះ​ភ្នំពេញ​ក្រោន ដោយ​លទ្ធផល ៤-១ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ដែល​មាន​អ្នក​ទស្សនា​ផ្ទាល់​ជាង ២ ម៉ឺន​នាក់៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម