កីឡា
ឯកឧត្តម ឌី វិជ្ជា សម្រេចបញ្ជូនកីឡាករបាល់ទាត់ហ្វ្រីស្តាយ៍ ទៅប្រកួតអន្តរជាតិដ៏ធំ នៅឥណ្ឌូណេស៊ី
ឯកឧត្តមឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀង គ្រោងបញ្ជូនកីឡាករបាល់ទាត់ហ្វ្រីស្តាយ៍ (Freestyle) ដែលចេញពីកម្មវិធីប្រកួតហ្វ្រេនហ្ស៊ី ហ្វ្រីស្តាយ៍ (Frenzy Freestyle) តំណាងកម្ពុជា ទៅប្រកួតក្នុងកម្មវិធីប្រកួតហ្វ្រីស្តាយ៍ដ៏ធំប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក WFFA Pulse Jakarta 2025 នៅប្រទេស ឥណ្ឌូណេស៊ី។

ព្រឹត្តិការណ៍ WFFA Pulse Jakarta 2025 គឺជាកម្មវិធីប្រកួតជម្រុះកីឡាបាល់ទាត់ហ្វ្រីស្តាយ៍ដ៏ធំប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក ដែលស្ថិតក្រោមការគ្រប់គ្រងដោយសមាគមន៍បាល់ទាត់ហ្វ្រីស្តាយ៍ពិភពលោក (WFFA) ដើម្បីដណ្តើមកៅអីឡើងទៅប្រកួតព្រឹត្តិការណ៍លំដាប់ថ្នាក់ពិភពលោក World Freestyle Football Championship។

ការប្រកួតព្រឹត្តិការណ៍ WFFA Pulse Jakarta 2025 នឹងធ្វើឡើងនៅទីក្រុង ហ្សាកាតា ប្រទេស ឥណ្ឌូណេស៊ី រយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី ៤ និងទី ៥ ខែ តុលា ឆ្នាំ ២០២៥។ ព្រឹត្តិការណ៍នេះ នឹងប្រមូលម្តុំទៅដោយកីឡាករហ្វ្រីស្តាយ៍ខ្លាំងៗជាច្រើនប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក មកជួបជុំគ្នា ដើម្បីធ្វើការប្រកួតតាមរូបមន្ត ១ ទល់នឹង ១។

កីឡាករបាល់ទាត់ Freestyle ល្អបំផុតចំនួន ៦ នាក់ (ប្រុស ៣ នាក់ និងស្រី ៣ នាក់) ដែលឈ្នះក្នុងការប្រកួតនេះ នឹងទទួលបានកៅអីបន្តទៀត ឡើងទៅប្រកួតកម្រិតពិភពលោក World Freestyle Football Championship នាពេលខាងមុខ។

កីឡាករ សុំ សាន ជ័យលាភីលេខ១ និងកីឡាករ ប្រូ ម៉ាប់ ជ័យលាភីលេខ២នៃសកម្មវិធី ហ្វ្រេនហ្ស៊ី ហ្វ្រីស្តាយ៍ ព្រមទាំងលោក ឡុង គឹមហេង ជាគណៈកម្មការដែលត្រូវទៅចូលរួមនៅប្រទេសឥណ្ឌូណេស៊ី។

គួរបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលនឹងមានកីឡាករហ្វ្រីស្តាយ៍កម្ពុជាទៅចូលរួមការប្រកួតព្រឹត្តិការណ៍កម្រិតអន្តជាតិមួយនេះ។ សម្រាប់កីឡាករ ដែលនឹងទទួលបានឱកាសទៅចូលរួមកម្មវិធីនេះ គឺជាកីឡាករហ្វ្រីស្តាយ៍កម្ពុជា ដែលបានចេញពីការប្រកួតកម្មវិធីហ្វ្រេនហ្ស៊ី ហ្វ្រីស្តាយ៍ (Frenzy Freestyle)៕








អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


