ព័ត៌មានអន្ដរជាតិ
ថៃដំឡើងថ្លៃសេវាកម្មព្រលានយន្តហោះទ្វេដង ដល់ជាង ១ ១០០ បាត/ម្នាក់
ក្រុមហ៊ុនគ្រប់គ្រង អាកាសយានដ្ឋានថៃ (AOT) បានប្រកាសដំឡើងថ្លៃសេវាកម្មប្រើប្រាស់ព្រលានយន្តហោះលើអ្នកដំណើរអន្តរជាតិ ពីត្រឹម ៧៣០ បាត ដល់ ១ ១២០ បាត/ម្នាក់ ចាប់ពីថ្ងៃទី ២០ ខែមិថុនា ចំពេលដែលវិបត្តិមជ្ឈិមបូព៌ាធ្វើឱ្យតម្លៃប្រេង និងសំបុត្រយន្តហោះហក់ឡើងខ្ពស់រួចស្រាប់ទៅហើយ។

តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃសុក្រ ទី ៨ ឧសភា ការដំឡើងថ្លៃសេវាកម្មនេះ នឹងអនុវត្តចំពោះតែអ្នកដំណើរអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋានសុវណ្ណភូមិ ដនមឿង ឈៀងម៉ៃ ម៉ែហ្វាហ្លួងឈៀងរ៉ៃ ភូកេត និងហាតយ៉ៃ ប៉ុណ្ណោះ។
ប្រធាន AOT លោកស្រី Paweena Jariyathitipong បានថ្លែងថា ការដំឡើងថ្លៃដដែល នឹងផ្តល់មូលនិធិដល់ការអភិវឌ្ឍអាកាសយានដ្ឋាន រួមទាំងការពង្រីកស្ថានីយអ្នកដំណើរ ប្រព័ន្ធដំណើរការអ្នកដំណើរប្រើប្រាស់ទូទៅដោយស្វ័យប្រវត្តិ (CUPPS) និងការធ្វើឱ្យប្រសើរឡើងនៃបច្ចេកវិទ្យាសុវត្ថិភាពជាដើម។
លោកស្រីបន្តថា វាទំនងជាមិនប៉ះពាល់ដល់តម្រូវការធ្វើដំណើរទេ ដោយកត់សម្គាល់ថា ថ្លៃសេវារបស់ថៃថ្មី នៅតែមានការប្រកួតប្រជែងបើប្រៀបធៀបជាមួយសិង្ហបុរី ដែលគិតអ្នកដំណើរ ១ ៦០០ បាត/ម្នាក់ ទៅលើថ្លៃប្រើប្រាស់សេវាកម្មព្រលានយន្តហោះ។
យ៉ាងណាមិញ ការដំឡើងថ្លៃរបស់ថៃដដែល ធ្វើឡើងចំពេលដែលចំនួនភ្ញៀវទេសចរអន្តរជាតិទៅប្រទេសនេះធ្លាក់ចុះ ហើយឧស្សាហកម្មអាកាសចរណ៍ដំឡើងថ្លៃសំបុត្រយន្តហោះ ដោយសារតែវិបត្តិប្រេង ដែលបណ្ដាលមកពីជម្លោះមជ្ឈិមបូព៌ា៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


