Connect with us

ព័ត៌មានជាតិ

អ្នកសារព័ត៌មានគ្មានលិខិតបញ្ជាក់​ពីក្រសួងមិន​អាចធ្វើដំណើរក្នុងតំបន់ក្រហម

បានផុស

នៅ

ក្រសួងព័ត៌មានបានចេញសេចនៅថ្ងៃទី ៣០ ខែមេសានេះ បានចេញសេចក្តីណែនាំមួយ ស្តីពីការធ្វើដំណើររបស់អ្នកសារព័ត៌មានអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល។

ក្រសួងព័ត៌មានបានបញ្ជាក់ថាខ្លួនបានបន្តសុពលភាពលិខិតអនុញ្ញាតធ្វើដំណើរជូនអ្នកសារព័ត៌មានជាតិ និងបរទេស ដើម្បីសម្រួលក្នុងការធ្វើដំណើរទៅបំពេញការងារក្នុងអង្គភាពរបស់ខ្លួនក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងព័ត៌មានបញ្ជាក់ថា ចំពោះតំបន់ក្រហម គឺត្រូវហាមឃាត់មិនឱ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួនឡើយ រួមទាំងអ្នកសារព័ត៌មានផងដែរ លើកលែងតែអង្គភាពសារព័ត៌មាននោះ ជាក្រុមការងាររបស់អង្គភាពអនុវត្តវិធានការបិទខ្ទប់របស់ក្រសួងព័ត៌មាន និងអង្គភាពដែលមានលិខិតបង្គាប់ការរបស់ក្រសួងព័ត៌មាន ទើបអាចធ្វើដំណើរក្នុងតំបន់ក្រហមបាន។

រីឯតំបន់លឿងទុំ ការធ្វើដំណើររបស់អ្នកសារព័ត៌មានដោយមានភ្ជាប់ជាមួយនូវឯកសារ បញ្ជាក់អំពីអត្តសញ្ញាណ និងការងារ ព្រមទាំងមានលិខិតអនុញ្ញាត សម្រាប់ការធ្វើដំណើរពីក្រសួងព័ត៌មាន និងត្រូវកាត់បន្ថយចំនួនបុគ្គលិកដែលត្រូវធ្វើដំណើរ មកត្រឹមកម្រិតអប្បរមា។

ការធ្វើដំណើរត្រូវគោរពអនុវត្តតាមបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរ និងរាល់សកម្មភាពការងារ នៅចន្លោះម៉ោង ២០ ដល់ម៉ោង ៥ លើកលែងតែករណីចាំបាច់ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថ​កិច្ច។

ដោយឡែកចំពោះតំបន់លឿង ការធ្វើចរាចរណ៍គ្រប់ប្រភេទត្រូវបានអនុញ្ញាត ប៉ុន្តែត្រូវគោរពតាមវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ហើយត្រូវគោរពអនុវត្តតាមបម្រាមគោចរម៉ោង ២០ ដល់ម៉ោង ៥ លើកលែងតែករណីចាំបាច់ដោយមានការអនុញ្ញាតពីអាជ្ញាធរសមត្ថកិច្ចដូចគ្នា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម