ព័ត៌មានជាតិ
លោក ពុយ គា ៖ អាជីពសារព័ត៌មាន មិនអាចក្លាយជាអ្នកមានបានទេ រស់ដោយសារប្រាក់ខែសុទ្ធសាធ
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ផ្ដាំផ្ញើទៅអ្នកសារព័ត៌មាន និងអ្នកចង់ធ្វើជាអ្នកសារព័ត៌មាន ថា នៅក្នុងអាជីពសារព័ត៌មាននេះ មិនអាចក្លាយទៅជាអ្នកមានបានទេ គឺរស់ដោយសារប្រាក់ខែសុទ្ធសាធ។

ជួបជាមួយ សារព័ត៌មានកម្ពុជាថ្មី ក្នុងវេទិកាអ្នកជំនាញ ក្រោមប្រធានបទ «តើគួរមានវិធានការបែបណា ចំពោះអ្នកសារព័ត៌មានអនឡាញមួយចំនួន ដែលមិនគោរពក្រមសីលធម៌វិជ្ជាជីវៈ? កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៤ ថ្មីៗ នេះ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានផ្ដាំផ្ញើទៅអ្នកសារព័ត៌មាន និងអ្នកចង់ធ្វើជាអ្នកសារព័ត៌មាន យ៉ាងដូច្នេះថា «ចង់ផ្ដាំផ្ញើទៅបងប្អូនអ្នកសារព័ត៌មាន និងអ្នកដែលចង់ធ្វើជាអ្នកសារព័ត៌មាន គាត់ត្រូវដឹងថា នៅក្នុងវិជ្ជាជីវៈមួយនេះ មិនអាចក្លាយទៅជាអ្នកមានបានទេ។ កាលណាយើងចង់ធ្វើជាអ្នកសារព័ត៌មាន ត្រូវដឹងថា អ្វីដែលយើងរស់ គឺរស់ដោយសារប្រាក់ខែសុទ្ធសាធ ក្រុមហ៊ុនឲ្យប៉ុន្មាន ស្ថាប័នឲ្យប៉ុន្មាន គឺយើងរបស់ប៉ុណ្ណឹង អញ្ចឹងយើងត្រូវដឹង»។

ឆ្លើយតបទៅនឹងការលើកឡើងខាងលើ លោក ពុយ គា ផ្ដាំផ្ញើបន្ថែមទៀតថា ជាអ្នកសារព័ត៌មាន មិនអាចក្លាយជាអ្នកមានបានទេ ប៉ុន្តែហេតុអ្វីបានជានៅធ្វើ គឺ ៖ ទី(១)-ដោយសារស្រលាញ់អាជីពហ្នឹង។(២) ចង់ផ្សាយពីព្រឹត្តិការណ៍ និងរឿងរ៉ាវកើតឡើងជារៀងរាល់ថ្ងៃនៅជុំវិញពិភពលោក។ (៣)ចង់ចែករំលែកព័ត៌មានទាំងអស់ទៅដល់ប្រជាពលរដ្ឋឲ្យបានដឹង បានយល់ និងបានឮ។

លោក ពុយ គា ផ្ដល់គំនិត និងយោបល់ ថា ប្រសិនបើ អ្នកសារព័ត៌មាន ចង់ទទួលបានប្រាក់ខែខ្ពស់ជាងប្រាក់ខែបច្ចុប្បន្នទៀត គឺត្រូវប្រឹងថែមមួយជាពីរជាបីទៀត ដើម្បីឲ្យកម្រិត នៃការយល់ដឹង ការអត្ថាធិប្បាយ និងថ្វីមាត់កាន់តែពូកែ ដូច្នេះទើបធ្វើឲ្យថៅកែខ្វះយើងមិនបាន ហើយកម្រិតប្រាក់ខែក៏ខ្ពស់ទៅតាមសមត្ថភាពដែរ។

ប្រធានក្លិបអ្នកកាសែតកម្ពុជា រូបនេះ ក៏បានលើកឡើងដែរថា ផ្ទុយទៅវិញ បើ អ្នកសារព័ត៌មាន ចង់ក្លាយទៅជាអ្នកមាន គឺត្រូវដូរអាជីពជាបន្ទាន់។ បើកាលណាអ្នកសារព័ត៌មាន មានមហិច្ឆតាចង់ក្លាយជាអ្នកមាន គឺប្រាកដជាបាត់បង់ហើយវិជ្ជាជីវៈ និងក្រមសីលធម៌។ លោកថា «យើងត្រូវដឹងថា ប្រភពចំណូល នៃស្ថាប័នសារព័ត៌មានទៀតសោត គឺគាត់បានមកពីពាណិជ្ជកម្ម ហើយនឹងប្រភពមួយចំនួនទៀតដែលគេស្រលាញ់ គឺថា គេជួយ sponsor គេជួយ support ប្រចាំខែ ប្រចាំឆ្នាំតែម្ដង ដោយគេអត់ចង់បានអីមកវិញទេ គេចង់ឲ្យយើងផ្សាយព័ត៌មានឲ្យបានត្រឹមត្រូវ ដើម្បីប្រយោជន៍សង្គម ប្រយោជន៍ប្រទេសជាតិ ហ្នឹងគឺមាន មានមូលនិធិមានអីគឺជួយចឹងទៅ»៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


