Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្ត​ព្រះសីហនុ​បាន​ឃាត់ខ្លួន​ជនជាតិខ្មែរ​និង​ចិន​ជាង​៦០​នាក់​ដែល​ល្មើស​នឹង​បម្រាម​

បានផុស

នៅ

លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​៣០​មេសា​នេះ​ថា​ រហូត​មក​ដល់​ពេល​នេះ​ អាជ្ញាធរខេត្ត​ព្រះសីហនុ​បានធ្វើការ​ឃាត់ខ្លួន​ជនជាតិខ្មែរ​ចំនួន​៥៦​នាក់​និង​ជនជាតិ​ចិន​ចំនួន​៦​នាក់​ដែល​ល្មើស​ទៅនឹង​បម្រាម​របស់​រដ្ឋបាលខេត្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ថា ​ក្នុងចំណោម​អ្នក​ល្មើ​សនឹង​បម្រាម​ទាំងនោះ​ក្នុងនោះ​ល្មើស​ដោយ​គេច​ចេញពី​ប៉ុ​ស្តិ៍​ត្រួតពិនិត្យ​ច​ត្តា​ឡី​ស័ក មាន​៤៣​នាក់​ជនជាតិ​ចិន​០១​នាក់​។​ ល្មើស​មិន​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស​មាន​ចំនួន​១៦​នាក់​ជនជាតិ​ចិន​០៣​នាក់​និង​ល្មើស​ដោយ​គេច​ចេញពី​តំបន់​បិទ​ខ្ទប់​ក្រុងព្រះសីហនុ មាន​ចំនួន​០៣​នាក់​ជនជាតិ​ចិន​០២​នាក់​។

លោក​បាន​បន្តទៀត​ថា ​អ្នក​ល្មើស​នឹង​បម្រាម​ទាំងនោះ​ មាន​អ្នកខ្លះ​ត្រូវ​រដ្ឋបាលខេត្ត​ពិន័យ​អន្តរកាល ខ្លះទៀត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​និង​អ្នក​ល្មើស​មួយ​ចំនួន​ទៀត​ត្រូវ​រៀបចំ​ឯកសារ​ស្នើសុំ​ឲ្យ​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា​។

លោក​ ឃាង​ ភារ​ម្យ បាន​កត់​សម្គាល់​ថា​ អ្នក​ល្មើស​ទៅ​នឹង​បម្រាម​ភាគច្រើន​បាន​ប្រើប្រាស់​មធ្យោបាយ​ម៉ូតូ​និង​រថយន្ត​សម្រាប់​ធ្វើការ​គេចខ្លួន​ពី​ខេត្ត​ព្រះសីហនុ​ចេញទៅ​ស្រុកកំណើត ទៅ​រាជធានី​ភ្នំពេញ​និង​ទៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម