ព័ត៌មានជាតិ
៥ខែឆ្នាំនេះ មន្ទីរពេទ្យគន្ធបុប្ផាបានពិនិត្យនិងព្យាបាលជំងឺជូនកុមារ ដោយឥតគិតថ្លៃជិត៤០ម៉ឺននាក់កើនឡើង៥%
ក្នុងរយៈពេល៥ខែឆ្នាំ២០២៦នេះមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យជ័យវរ្ម័ន ទី៧បានទទួលពិនិត្យនិងព្យាបាលជំងឺជូនកុមារដោយឥតគិតថ្លៃប្រមាណជិត៤០ម៉ឺននាក់មានការកើនឡើង៥%បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥។

នៅក្នុងជំនួបសំដែងការគួរសមនិងទទួលថវិកា១កានដុល្លារអាមេរិកពីកាកបាទក្រហមកម្ពុជាកាលពីថ្ងៃទី២៩ឧសភានៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាក្រោមវត្តមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជានិងលោក សាស្ត្រាចារ្យឈាងរ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងជាអនុប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោក ដែននីស ឡូរ៉ង់(Denis Laurent) អគ្គនាយកមូលនិធិគន្ធបុប្ផាតំណាងមូលនិធិគន្ធបុប្ផាស្វីស
បានឱ្យដឹងថា ក្នុងចំណោមអ្នកមកពិគ្រោះជំងឺក្រៅចំនួន៣៨៤.៧៦១ ករណីក្នុងនោះមានកុមារសម្រាក ព្យាបាលក្នុងមន្ទីរពេទ្យចំនួន ៨២.៤២០ នាក់មានការកើនឡើង ៥% បើ ធៀបនឹងរយៈពេល៥ខែដូចគ្នាកាលពីឆ្នាំ២០២៥។កុមារមានជំងឺគ្រុនឈាម ចំនួន ៣.៩៧១ នាក់មានការកើនឡើបើធៀបនឹង៥ខែឆ្នាំ២០២៥ មានតែ ៣.១០៤នាក់ប៉ុណ្ណោះ។
លោក ដែននីស ឡូរ៉ង់បានបន្តថា ចំណែកស្ត្រីមានផ្ទៃពោះ មកពិនិត្យតាមដានផ្ទៃពោះ ក្នុងរយៈពេល៥ខែឆ្នាំ២០២៦នេះមានចំនួន ៤២.៩២១ ករណីមានការកើនឡើងបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៥ មានតែ ២៥.៤៤៣ ករណី ។ក្នុងនោះ ស្ត្រីមកសម្រាលកូន មានចំនួន ៧.៩៩១ នាក់ មានការកើនឡើងបើធៀបនឹង៥ខែឆ្នាំ២០២៥ មានតែ ៤.៥៩៩ នាក់

ជាមួយគ្នានេះដែរ មន្ទីរពេទ្យបានធ្វើការវះកាត់កុមារកើតជំងឺបេះដូងពីកំណើត ចំនួន ៥៣៩ នាក់មានការកើនឡើងបើធៀបនឹង៥ខែឆ្នាំ២០២៥ មានតែ ២៨១ នាក់។

លោក ដែននីស ឡូរ៉ង់បានបន្ថែមថារយៈពេល៥ខែឆ្នាំ២០២៦នេះមន្ទីរពេទ្យបានចំណាយថវិកាប្រមណចាង១៦លានដុល្លារអាមេរិកក្នុងការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃជូនទារកកុមារនិងស្ត្រីមានផ្ទៃពោះកម្ពុជាខណៈឆ្នាំ២០២៥កន្លងទៅមន្ទីរពេទ្យបានចំណាយថវិកាប្រមាណជាង៤៦លានដុល្លារអាមេរិកក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជូនទារក កុមារ និងស្ត្រីមានផ្ទៃពោះសរុបចំនួនជាង១, ៤ លានករណី ក្នុងនឡរួមមាន ការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ ចំនួន ១ ០៧១ ៦៣៧ ករណី។ ទារក និងកុមារមានជំងឺធ្ងន់ធ្ងរដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួន ២៣៣ ២៤៣ នាក់។

កុមារឆ្លងជំងឺគ្រុនឈាម ចំនួន ២២ ៩៨២នាក់។ កុមារដែលត្រូវព្យាបាល និងវះកាត់ទូទៅ ចំនួន ៣៤ ៨៨៩ នាក់។ កុមារមានជំងឺបេះដូងពីកំណើតដែលត្រូវវះកាត់ ចំនួន ១ ១៦៣ នាក់។ ស្រ្តីមានផ្ទៃពោះបានមកទទួលសេវាពិនិត្យ និងតាមដានផ្ទៃពោះនៅផ្នែកជំងឺក្រៅនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាបចំនួន ១០៨ ១៣៤ ករណី និងសម្រាលកូនចំនួន ២៥ ៧៣៦ នាក់។

លោក ដែននីស ឡូរ៉ង់បានបញ្ជាក់ថាបច្ចុប្បន្ននេះចំនួនគ្រែសរុប នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ មានចំនួន ២.១៦១ គ្រែ និងមន្ទីរពេទ្យជ័យវរ្ម័នទី ៧ សៀមរាប ចំនួន ១.១២៩ គ្រែ ដោយមានបុគ្គលិកកម្ពុជាបម្រើការក្នុងមន្ទីរពេទ្យ ចំនួន ២.៧៦១ នាក់ ក្នុងនោះមានបុគ្គលិកសុខាភិបាល ២.១៧១ នាក់និងវេជ្ជបណ្ឌិត ៣២៨ នាក់៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


