Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះក្រោម ៩០ ដុល្លារ/បារ៉ែល ក្រោយ ត្រាំ លុបចោលគម្រោងវាយអ៊ីរ៉ង់ជុំថ្មី

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​បាន​បន្តធ្លាក់ចុះដល់ក្រោម ៩០ ដុល្លារ/បារ៉ែល លើទីផ្សារអាស៊ីនា​ព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ ប្រកាសលុបចោលគម្រោងវាយប្រហារអ៊ីរ៉ង់ជុំថ្មី ដោយកាត់បន្ថយភាពតានតឹងនៃជម្លោះ ក្រោយភាគីទាំង២ វាយប្រហារគ្នាទៅវិញទៅមកសប្ដាហ៍នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ តម្លៃប្រេងអន្តរជាតិ ម៉ាក Brent បាន​​ធ្លាក់ចុះ ១,២១ ដុល្លារ ឬ ១,៣% មកត្រឹម ៨៩,១៧ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង​ ៨ និង ៤០ នាទីព្រឹក ខណៈតម្លៃប្រេងអាមេរិក WTI ធ្លាក់ចុះ ១,២៣ ដុល្លារ ឬ ១,៤% ​មក​ត្រឹម ៨៦,៤៨ ដុល្លារ។

តម្លៃប្រេង Brent បាន​ធ្លាក់ចុះ ៤,២% ពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ ខណៈតម្លៃប្រេង WTI ធ្លាក់ចុះ ៤,៤%។ ​មុនការធ្លាក់ចុះនេះ តម្លៃប្រេងទាំង២ មាន​និន្នាការកើនឡើង ដោយសារតែការវាយប្រហារគ្នាជុំថ្មីរវាងអាមេរិក និងអ៊ីរ៉ង់ ដែលកាត់បន្ថយក្ដីរំពឹងថា ច្រកហ័រមូហ្សនឹងបើកដំណើរការឡើងវិញឆាប់ៗ។

ប៉ុន្តែលោក ត្រាំ ដែលគំរាមវាយប្រហារឱ្យចាស់ដៃ បាន​លុបចោលគម្រោងវាយប្រហារតាមអាកាសលើអ៊ីរ៉ង់វិញកាលពីថ្ងៃព្រហស្បតិ៍ ដោយលើកឡើងថា ការចរចារកដំណោះស្រាយជាមួយអ៊ីរ៉ង់កំពុងមាន​វឌ្ឍនភាព។ យ៉ាងណាមិញ អ៊ីរ៉ង់បាន​អះអាងថា ខ្លួនមិនទាន់បាន​ព្រមព្រៀងលើកិច្ចព្រមព្រៀងអ្វីជាមួយអាមេរិកនៅឡើយទេ​។

អ្នកជំនាញទីផ្សារលើកឡើងថា ​តម្លៃប្រេងអន្តរជាតិនៅតែមាន​ការប្រែប្រួលខ្លាំងទៅតាមការវិវត្តប្រចាំថ្ងៃនៃជម្លោះអាមេរិក-អ៊ីរ៉ង់ ខណៈភាពស្រពេចស្រពិលជុំវិញដំណោះស្រាយនៅតែបន្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម