ព័ត៌មានជាតិ
ការគ្រប់គ្រង ប្រាសាទភ្នំដា រងការរិះគន់ ខណៈមន្ទីរទេសចរណ៍បញ្ជាក់ពីដែនសមត្ថកិច្ចរបស់ខ្លួន
ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរជាតិ-អន្តរជាតិ មួយចំនួន បានលើកឡើងពីក្តីបារម្ភ និង រិះគន់ចំពោះការគ្រប់គ្រងសេវាទេសចរណ៍នៅតំបន់ប្រាសាទភ្នំដា ស្ថិតក្នុងភូមិព្រែកតាផ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ដោយថា សេវាសាធារណៈ និង ការរៀបចំបរិស្ថាននៅតំបន់ប្រវត្តិសាស្ត្រមួយនេះ នៅមានចំណុចខ្វះខាតមួយចំនួន។

តាមការលើកឡើងរបស់ភ្ញៀវទេសចរ បានឱ្យដឹងថា នៅតំបន់ប្រាសាទមានទីស្នាក់ការលក់សំបុត្រចូលទស្សនា ប៉ុន្តែពេលខ្លះមិនសូវមានមន្ត្រីប្រចាំការដើម្បីផ្តល់សេវាដល់ភ្ញៀវនោះទេ។ ភ្ញៀវមួយចំនួន ក៏បានលើកឡើងថា ទីតាំងដែលគួរតែប្រើប្រាស់សម្រាប់បម្រើសេវាទេសចរណ៍ ត្រូវបានយកទៅប្រើប្រាស់ក្នុងគោលបំណងផ្សេង។

ជាមួយគ្នានេះ ភ្ញៀវទេសចរ ក៏បានចោទជាសំណួរពាក់ព័ន្ធនឹងបន្ទប់ទឹកសាធារណៈនៅតំបន់នោះ ដែលត្រូវបានលើកឡើងថា ពិបាកប្រើប្រាស់ដោយសារបិទទ្វារ ឬ មិនមានការថែទាំជាប្រចាំ ធ្វើឱ្យភ្ញៀវមួយចំនួន ត្រូវស្វែងរកទីតាំងផ្សេង ដើម្បីដោះស្រាយតម្រូវការ។

ដោយឡែក ភ្ញៀវដែលធ្វើដំណើរតាមផ្លូវទឹក ក៏បានបង្ហាញពីការលំបាកក្នុងការស្វែងរកទីតាំងចតទូក និង កន្លែងឡើងចុះឱ្យបានសមស្រប។ រីឯភ្ញៀវអន្តរជាតិមួយចំនួន បានលើកឡើងថា ការស្វែងរកទីតាំងលក់សំបុត្រចូលទស្សនានៅតំបន់ប្រាសាទនៅមានភាពមិនច្បាស់លាស់។

បញ្ហាទាំងនេះបានធ្វើឱ្យមានការស្នើសុំឱ្យស្ថាប័នពាក់ព័ន្ធពិនិត្យឡើងវិញលើការរៀបចំ និង ការផ្តល់សេវាទេសចរណ៍នៅតំបន់ប្រាសាទភ្នំដា ដើម្បីឱ្យស្របតាមសក្តានុពលជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខេត្តតាកែវ។


ជុំវិញការលើកឡើងខាងលើ លោក ឈួក ប៊ុនថន ប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ បានបញ្ជាក់នៅព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៦ ថា តំបន់ប្រាសាទភ្នំដា បច្ចុប្បន្នកំពុងស្ថិតក្នុងដំណើរការរៀបចំដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ។

លោកបានបញ្ជាក់ថា ការងារពាក់ព័ន្ធនឹងការអភិវឌ្ឍ ការរៀបចំសោភ័ណភាព និង ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ប្រាសាទភ្នំដា មិនស្ថិតក្រោមសមត្ថកិច្ចសម្រេចរបស់មន្ទីរទេសចរណ៍ដោយផ្ទាល់ទេ ដោយមានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ ជាស្ថាប័នទទួលបន្ទុកលើតំបន់នេះ។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋ និង អ្នកទេសចរ នៅតែបន្តស្នើឱ្យអាជ្ញាធរ និង ស្ថាប័នពាក់ព័ន្ធ ពិនិត្យលើការផ្តល់សេវាសាធារណៈ ការរៀបចំបរិស្ថាន ការគ្រប់គ្រងថ្លៃចូលទស្សនា និង ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីធានាភាពងាយស្រួល សុវត្ថិភាព និង បង្កើនភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរ៕
អត្ថបទ ៖ វិរៈ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


