Connect with us

ព័ត៌មានជាតិ

កងវិស្វកម្មលេខ១៧៨ ប្រជុំត្រួតពិនិត្យបច្ចេកទេសស្ថាបនាផ្លូវក្នុងក្រុងសៀមរាប

បានផុស

នៅ

ខេត្តសៀមរាប៖ នៅទីបញ្ជាការដ្ឋានកងវិសកម្មលេខ១៧៨ ស្ពានថ្នល់ នៅខេត្តសៀមរាប ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ មានបើកកិច្ចប្រជុំត្រួតពិនិត្យអំពីបច្ចេកទេសនៃការស្ថាបនាផ្លូវទាំង ៣៨ខ្សែក្នុងក្រុងសៀមរាប សំខាន់ផ្លូវ ចំនួន១៣ខ្សែ ដែលស្ថាបនាដោយកងវិស្វកម្មលេខ១៧៨ ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ឯក សឿន រឿត ទីប្រឹក្សាសម្តេចពិជ័យសេនា និង ជានាយករងនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីសេចក្តីរាការណ៍របស់ក្រុមបច្ចេកទេសគ្រប់គ្រងខ្សែផ្លូវទាំង១៣ខ្សែ ដែលស្ថាបនាដោយកងវិស្វកម្មលេខ១៧៨ អំពីសកម្មភាព បច្ចេកទេស ដែលអនុវត្តបានកន្លងមក ឯកឧត្តមឧត្តមសេនីយ៍ឯក សឿន រឿត បានលើកឡើងបញ្ជាក់ថា ក្នុងពេលកន្លងមក កងវិស្វកម្មលេខ១៧៨ មិនទាន់បានទទួលគម្រោងប្លង់ បច្ចេកទេសពីគណៈកម្មការអន្តរក្រសួង ដើម្បីធ្វើការឯកភាពគ្នា ទៅតាមស្តង់ដារតែមួយនៅឡើយនោះទេ។

ឯកឧត្តមបានឱ្យដឹងថា រាល់បណ្តាខ្សែផ្លូវទាំង៣៨ខ្សែនេះ ដោយមានក្រុមស្ថាបនាផ្សេងៗគ្នា ដែលធ្វើឱ្យកិច្ចដំណើរការរៀបចំជីកដាក់ប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ នៅពេលមកដល់ផ្លូវប្រសព្វគ្នា ធ្វើឱ្យប្រព័ន្ធខ្សែលូមិនស៊ីមេទ្រីគ្នាឡើយ ដែលបង្កឱ្យមានកំហុសបច្ចេកទេស។

ឯកឧត្តមបានបន្តទៀតថា ក្រោយពីបានទទួលផែនការថ្មី ផ្លូវមួយចំនួនក៏ត្រូវបានធ្វើការជីកកកាយយកលូជ័រចេញ ដើម្បីដាក់លូបេតុងដែលបានធ្វើឱ្យបាត់បង់ពេលវេលា ខូចខាតសម្ភារៈជាដើម។ ក្នុងនោះដែរឯកឧត្តមក៏បានធ្វើការណែនាំដល់ក្រុមអ្នកបច្ចេកទេសតាមខ្សែផ្លូវនិមួយៗ ត្រូវធ្វើយ៉ាងណាដើមី្បកុំឱ្យមានការខាតបង់ថវិកាជាតិ ត្រូវរួមគ្នាមានការសនំ្សសម្ចៃ និងប្រើប្រាស់ឱ្យអស់សមត្ថភាពក្នុងការស្ថាបនាផ្លូវទាំង១៣ខ្សែ ដែលកងវិស្វកម្មលេខ១៧៨ ទទួលស្ថាបនា។

លោកឧត្តមសេនីយ៍ឯក សឿន រឿត បានឱ្យដឹងផងដែរថា ចាប់ពីថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២០ មកដល់ត្រឹមថ្ងៃទី៣០មេសានេះ កងវិស្វកម្មលេខ១៧៨ស្ថាបនាផ្លូវមានប្រវែងសរុប ២៦,៥៣១ម៉ែត្រ ដោយមានកម្លាំងពលកម្ម ចំនួន៦១៣នាក់ ប្រើប្រាស់គ្រឿងចក្រ រថយន្ត និងឧបករណ៍ ចំនួន១២៦គ្រឿង ហើយលទ្ធផលសម្រេចបាន៤៤,៤៩% លទ្ធផលដំឡើងលូជ័របាន៩២,០៤%។

ក្នុងនោះឯកឧត្តមក៏បានធ្វើការក្រើនរំលឹកដល់អស់មេបញ្ជាការក្នុងជួរកងវិស្វកម្មគ្រប់រូបបង្កើនការយកចិត្តទុកដាក់ ចំពោះសុខភាពសាធារណៈ សំខាន់ចំពោះនាយទាហាន ពលទាហានទាំងពីរភេទក្នុងកងរបស់ខ្លួន ទោះបីយើងបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ក៏ពិតមែន ក៏ត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ៣ការពារ និង២ចូលរួម៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២ នាទី មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ នាទី មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម