កីឡា
វូស៊ូឥណ្ឌូនេស៊ីទៅហាត់នៅចិន ដាក់គោលដៅមេដាយមាស៤ពីស៊ីហ្គេមនៅកម្ពុជា
ក្រុមកីឡាវូស៊ូជម្រើសជាតិឥណ្ឌូនេស៊ីបានចេញទៅហ្វឹកហាត់នៅប្រទេសចិនដើម្បីជាការត្រៀមខ្លួនមុនពេលឆ្ពោះទៅរកសម្រេចឲ្យបាននូវគោលដៅមេដាយមាស៤គ្រឿងពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជាពីថ្ងៃទី៥ ដល់ទី១៧ ខែឧសភា។

លោក Ngatino អគ្គលេខាធិការសហព័ន្ធកីឡាវូស៊ូឥណ្ឌូនេស៊ីបានប្រាប់ថា ឥណ្ឌូនេស៊ីបានបញ្ជូនអត្តពលិកវូស៊ូចំនួន១៩នាក់ ក្នុងនោះ ប្រភេទ Taolu ១១នាក់ និង Sanda ៨នាក់ ទៅហ្វឹកហាត់នៅប្រទេសចិនកាលពីដើមខែកុម្ភៈនេះ។ ការហ្វឹកហាត់ធ្វើនៅទីក្រុងពីរផ្សេងគ្នាគឺអត្តពលិកប្រភេទ Sanda ហ្វឹកហាត់នៅទីក្រុង Henan ហើយក្រុម Taolu ហាត់នៅទីក្រុង Nazhing។

តាមការគ្រោងទុក ឥណ្ឌូនេស៊ីនឹងបញ្ជូនអត្តពលិក Taolu ៨រូប និង Sanda ៦រូប ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេម នៅប្រទេសកម្ពុជា។ សម្រាប់ការបញ្ជូនអត្តពលិកមកប្រកួតស៊ីហ្គេមនៅកម្ពុជាដែលមាន១៣រូបនេះគឺ សហព័ន្ធបានដាក់គោលដៅយកមេដាយមាសហោចណាស់៣គ្រឿង ប៉ុន្តែរដ្ឋាភិបាលឥណ្ឌូនេស៊ីបានដាក់គោលដៅមាស៤គ្រឿង។

នៅចាំបានថា កាលស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ (លើកឆ្នាំ២០២២) នៅប្រទេសវៀតណាម ក្រុមកីឡាវូស៊ូឥណ្ឌូនេស៊ីបានឈ្នះមេដាយមាស៣គ្រឿង ប្រាក់៩គ្រឿង និងសំរឹទ្ធ៣គ្រឿង ដែលស្ថិតនៅចំណាត់ថ្នាក់លេខ២នៃតារាងមេដាយវូស៊ូ ហើយជាការសម្រេចបានតាមគោលដៅ៕
ប្រែសម្រួល៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


