Connect with us

ព័ត៌មានជាតិ

នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ

បានផុស

នៅ

ថ្លែងនៅក្នុងសម័យប្រជុំប្រចាំឆ្នាំរបស់គណៈកម្មការកសាងសន្តិភាពដើម្បីអបអរសាទរខួបលើកទី២០ នៃការពិនិត្យឡើងវិញនូវនិម្មាបនកម្មកសាងសន្តិភាពអង្គការសហប្រជាជាតិ (អ.ស.ប.) លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ អ.ស.ប. បានសង្កត់ធ្ងន់លើនយោបាយឈ្នះ-ឈ្នះ ដែលនាំឱ្យកម្ពុជាសម្រេចបានការផ្សះផ្សាជាតិ ការរំសាយអាវុធ និងការធ្វើសមាហរណកម្មឡើងវិញ ដោយបញ្ចប់ជម្លោះរាប់ទសវត្សរ៍ ហើយសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកក៏បានបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូដ៏រឹងមាំរវាងរដ្ឋាភិបាល អ.ស.ប. ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន ដែលបានរួមចំណែកដល់សមិទ្ធផលដែលកម្ពុជាសម្រេចបានសព្វថ្ងៃ។ ទន្ទឹមនេះ លោកបានសង្កត់ធ្ងន់ថា បញ្ហាប្រឈមក្នុងការកសាងសន្តិភាពកាន់តែមានភាពស្មុគស្មាញ រួមមាន ជម្លោះប្រដាប់អាវុធ ការប្រែប្រួលអាកាសធាតុ វិបត្តិសេដ្ឋកិច្ច និងការកើនឡើងនៃបច្ចេកវិទ្យា ដែលទាមទារឱ្យមានភាពជាដៃគូប្រកបដោយបរិយាបន្ន ស្របគ្នាជាមួយនឹងអាទិភាពជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម