នយោបាយ
គណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា រៀបចំបាឋកថាស្ដីពី«ជំហ៊ានដំបូងនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ចេញពីតំបន់ឱរ៉ាល់ ឆ្ពោះទៅសំឡូត»
គណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា រៀបចំបាឋកថាស្ដីពី«ជំហ៊ានដំបូងនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ចេញពីតំបន់ឱរ៉ាល់ ឆ្ពោះទៅសំឡូត»អគ្គលេខាធិការដ្ឋានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា
អគ្គលេខាធិការដ្ឋានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំបាឋកថាស្ដីពី «ជំហ៊ានដំបូងនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ចេញពីតំបន់ឱរ៉ាល់ ឆ្ពោះទៅសំឡូត» ដែលជាការចែករំលែកដោយវាគ្មិនកិត្តិយស ឯកឧត្តម កែវ ពង្ស អតីតមេបញ្ជាការខ្មែរក្រហមឈរជើងនៅតំបន់ឱរ៉ាល់មុនសមាហរណកម្ម បច្ចុប្បន្នជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

កម្មវិធីនេះ បានប្រព្រឹត្តទៅនៅវិមាន ៧ មករា ទីស្ដីការគណបក្សប្រជាជនកម្ពុជា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឯកឧត្តម លី យ៉ុងផាត់, សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ប៉េង ពោធិ៍នា, សមាជិក សមាជិកាគណៈកម្មាធិការកណ្ដាលគណបក្ស និងតំណាងស្ថាប័នជំរុញគណៈកម្មាធិការកណ្ដាលគណបក្សជាច្រើនរូប។

គណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ឱ្យដឹងថា បាឋកថានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកនូវរឿងរ៉ាវប្រវត្តិសាស្រ្តដល់មន្រ្តីគណបក្សបន្តវេនដោយវាគ្មិនកិត្តិយសដែលជាសាក្សីរស់ និងជាផ្នែកមួយនៃដំណើរស្វែងរកសន្តិភាព ការផ្សះផ្សារ និងការបង្រួបបង្រួមជាតិតាមរយៈនយោបាយឈ្នះ-ឈ្នះ។

តាមរយៈបទបង្ហាញផ្អែកលើបទពិសោធន៍ពិតពីតួអង្គដែលស្ថិតក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ បាឋកថានេះបានផ្ដល់ការយល់ដឹងជ្រាលជ្រៅអំពីចក្ខុវិស័យវែងឆ្ងាយ និងការសម្រេចចិត្តដ៏ក្លាហានរបស់ថ្នាក់ដឹកនាំជំនាន់មុន ក្នុងការជ្រើសរើសផ្លូវនយោបាយជំនួសអាវុធ ដើម្បីសម្រេចបាននូវការរួបរួម និងការឯកភាពជាតិពេញលេញ។ វេទិកានេះ បានរំលឹកពីគុណតម្លៃនៃថ្ងៃ ៧ មករា ដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាពនៅកម្ពុជា និងជាមរតកផ្នែកស្មារតី សម្រាប់ការលើកកម្ពស់កតញ្ញុតា មោទនភាព និងភក្តីភាព ចំពោះជាតិ និងប្រជាជន។

គណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អះអាងថា ការរៀបចំបាឋកថាដ៏មានសារៈសំខាន់នេះ គឺជាការចងក្រង និងរក្សាទុកឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃ ដែលជាភស្តុតាងប្រវត្តិសាស្ត្របញ្ជាក់ថា សុខសន្តិភាពដែលកម្ពុជាកំពុងទទួលបានសព្វថ្ងៃ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែជាលទ្ធផលនៃការតស៊ូ ការលះបង់ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ថ្នាក់ដឹកនាំ និងឥស្សរជនកម្ពុជាជំនាន់មុន៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


