ព័ត៌មានជាតិ
ចំនួនប្រជាពលរដ្ឋចាក់វ៉ាក់សាំងនឹងកើនដល់ជាង ២ លាននាក់ បន្ទាប់ពីបញ្ចប់ការចាក់នៅតំបន់ក្រហម
ចំនួនប្រជាជនដែលទទួលបានវ៉ាក់សាំង នឹងកើនដល់ជាង ២ លាននាក់នៅដំណាច់ខែឧសភានេះ ដែលស្មើនឹង ២០ ភាគរយនៃចំនួនអ្នកត្រូវចាក់ ១០ លាននាក់ បន្ទាប់ពីបញ្ចប់យុទ្ធនាការចាក់ស្រោចវ៉ាក់សាំងនៅក្នុងតំបន់ក្រហម។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងស្នើឱ្យគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងការពារវីរុសកូវីដ១៩នៅទូទាំងប្រទេស សហការជាមួយ ក្រសួងការពារជាតិបន្តដំណើរការចាក់វ៉ាកសាំងនៅតំបន់ក្រហម ហើយត្រៀមខ្លួនចូលចាក់នៅក្នុងតំបន់ក្រហម១ សង្កាត់ទៀត ដែលមិនទាន់បានទទួលវ៉ាក់សាំង។

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ” នៅពេលដែលយើងចាក់ចប់នៅក្នុងតំបន់ក្រហមហើយ ប្រជាជនកម្ពុជាយើងនឹងឡើងទៅដល់ ជាង ២ លាននាក់ នៃអ្នកដែលបានទទួលចាក់វ៉ាក់សាំង ដែលស្មើនឹងជា២០ ភាគរយនៃចំនួន ១០ លាននាក់ ដែលយើងគ្រោងនឹងចាក់”។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថាដំណើរការចាក់វ៉ាក់សាំងនៅក្នុងតំបន់ក្រហមប្រព្រឹត្តទៅបានយ៉ាងល្អធ្វើឲ្យចំនួនអ្នកចាក់វ៉ាក់សាំងនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសកើនឡើងដល់ជាង ១,៥ លាននាក់ដែលត្រូវនឹង ១៥ ភាគរយនៃចំនួនប្រជាជនដែលត្រូវចាក់វ៉ាក់សាំងនៅក្នុងក្រប ខណ្ឌទូទាំងប្រទេស ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថានៅក្នុងតំបន់ក្រហមមិនខ្វះវ៉ាក់សាំងចាក់នោះទេ ថ្ងៃទី ១១ ខែឧសភានេះនឹងមកដល់ចំនួន ៥០ ម៉ឺនដូសបន្ថែម ទៀតនៅថ្ងៃទី ១៥ ឧសភា មកដល់ ៥០ ម៉ឺនដូសទៀតនោះយើងនឹងមានចំនួនមួយលានដូសនៅក្នុងដៃបន្ថែមទៀត៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


