ព័ត៌មានជាតិ
លោក សុខ សូកេន ណែនាំដល់ក្រុមការងារគណបក្ស យកចិត្តទុកដាក់ខ្ពស់លើការងារចុះចែកប័ណ្ណសមាជិកបក្ស
លោក សុខ សូកេន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែក បានណែនាំដល់ក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ខ្ពស់លើការងារចុះចែកប័ណ្ណសមាជិកបក្ស។

ការណែនេះនេះធ្វើឡើងក្នុងឱកាសលោក សុខ សូកេន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧ របស់គណៈកម្មាធិការគណបក្សស្រុករមាសហែក កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។ ពិធីនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រុមការងារគណបក្សស្រុក ក្រុមការងារគាំទ្រទាំង៩ ក្រុមការងារចុះមូលដ្ឋានឃុំទាំង១៦ និងភូមិទាំង២០៤ ព្រមទាំងសមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សស្រុក ឃុំ និងក្រុមការងារយុវជនគណបក្ស និង ស.ស.យ.ក នៅទីស្នាក់ការគណបក្សស្រុករមាសហែក។
ថ្លែងក្នុងកិច្ចប្រជុំ លោកប្រធានក្រុមការងារ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សមេ្តចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ជូនចំពោះអង្គពិធីទាំងមូល។ ជាមួយគ្នានោះ លោកក៏បានរំលេចពីជំហរ និងការប្តេជ្ញាចិត្ត ៥ ចំណុច របស់គណបក្សប្រជាជនកម្ពុជា ដែលមាននៅក្នុងសារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្ស ជាពិសេសលើការការពារអធិបតេយ្យភាព បូរណភាពទឹកដី សន្តិភាព និងការគាំទ្រពេញទំហឹងដល់ការដឹកនាំរបស់ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។

នាឱកាសនោះ លោកក៏បានផ្តល់នូវអនុសាសន៍ណែនាំគន្លឹះៗដល់ក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់ ត្រូវសហការគ្នារៀបចំអនុវត្តកម្មវិធីនិងគោលនយោបាយ ផែនការសកម្មភាព និងការងារគណបក្សតាមជាក់ស្តែង ដោយប្រកាន់ខ្ជាប់នូវជំហរ «ហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ»។ បន្តពង្រឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យសមាជិកបក្សតាមប្រព័ន្ធព័ត៌មានវិទ្យា និងយកចិត្តទុកដាក់ខ្ពស់លើការងារចុះចែកប័ណ្ណសមាជិកបក្ស ព្រមទាំងរៀបចំផែនការថវិកាហិរញ្ញវត្ថុឱ្យបានច្បាស់លាស់ ដើម្បីត្រៀមលក្ខណៈប្រកបដោយភាពម្ចាស់ការ ក្នុងការដណ្តើមជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជាសម្រាប់ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧។
បន្ថែមពីលើនេះ លោកក៏បានចែករំលែក និងបូកសរុបជូនអង្គពិធីនូវលទ្ធផលផ្លែផ្កា នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយអាស៊ី (ICAPP) លើកទី៤៥ ដែលលោកបានអញ្ជើញដឹកនាំគណៈប្រតិភូគណបក្សប្រជាជនចូលរួមនាពេលថ្មីៗកន្លងទៅនេះផងដែរ៕




-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


