ព័ត៌មានជាតិ
អគ្គិភ័យឆាបឆេះផ្សារត្រាំកក់ ខេត្តតាកែវ បណ្តាលឲ្យខូចខាតតូបនិងសម្ភារៈយ៉ាងច្រើន
មានអគ្គិភ័យមួយបានកើតឡើងនៅវេលាម៉ោង១៨និង៤៥នាទី ល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នៅក្នុងផ្សារត្រាំកក់ ស្ថិតនៅបណ្ដោយផ្លូវជាតិលេខ៣ ក្នុងឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។
តាមប្រភពពីប្រជាពរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា អគ្គិភ័យដែលកើតឡើងនេះ គឺដំបូងឡើយចេញពីចំណុចតូបលក់ស្បែកជើង និងសម្លៀកបំពាក់២ជួរក្បែរផ្លូវខាងលិច ហើយក៏ឆេះបន្តរាលដាលខ្លាំងឡើងៗ ទៅតូបផ្សេងៗទៀត ហើយតូបខ្លះពួកគាត់ក៏បានយកអីវ៉ាន់ចេញបានខ្លះ ឯតូបខ្លះទៀតក៏ត្រូវភ្លើងឆេះអស់គ្មានសល់នោះឡើយ ។

ក្រុមអាជីវករបន្តថា ការឆេះនេះអស់តូបប្រហែលជិត៣០តូប តែចំពោះការខូចខាតទ្រព្យសម្បត្តិពួកគាត់ក៏ពុំទាន់អាចបញ្ជាក់បានថា អស់ប៉ុន្មាននៅឡើយដែរ ហើយក៏មិនប្រាកដថា ផ្ទុស្សេខ្សែភ្លើង ឬយ៉ាងឲ្យប្រាកដនោះដែរ ។
ក្នុងហេតុការណ៍នេះដែរ មានកម្លាំងសមត្ថកិច្ចដែលដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត លោក ខាន់ សុខា អភិបាលរងខេត្ត រួមនឹងគណៈបញ្ជាការឯកភាពស្រុក ដឹកនាំដោយ លោក កៅ វគ្កសែល អភិបាលស្រុកលោក អភិបាលរងស្រុក និងអាជ្ញាធរពាក់ ព័ន្ធ បានចុះជួយធ្វើការអន្តរាគមន៍ភ្លាមៗ ផងដែរ ។

ក្នុងនោះតាមការឲ្យដឹងពីកងអន្តរាគមន៍ពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា ចំពោះការប្រើប្រាស់រយន្តដឹកទឹកពន្លត់អគ្គីភ័យឆេះផ្សារត្រាំកក់នេះដែរ គឺអស់ចំនួន១៨ ឡាន និងប្រើរយៈពេលជិត៣ម៉ោង ទើបគ្រប់ គ្រងស្ថានការអគ្គីភ័យឆាបឆេះ នេះ បានរលត់ទៅវិញទាំងស្រុងផងដែរ៕
អត្ថបទ ៖ វីរៈ


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


