ព័ត៌មានជាតិ
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក នៅតែបន្តកើនឡើងជាបន្តបន្ទាប់ ទោះស្ថិតក្នុងវិបត្តិកូវីដ-១៩
ពាណិជ្ចកម្មទ្វេភាគីកម្ពុជា-អាមេរិកនៅតែបន្តកើនឡើងជាបន្តបន្ទាប់ ទោះស្ថិតក្នុងវិបត្តិកូវីដ១៩។ នេះបើតាមការកត់សម្គាល់ ក្រោយពីជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។

លោកឧបនាយករដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូត បានកត់សម្គាល់រួមលើចំណុចវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ ដូចជាវិស័យពាណិជ្ជកម្ម និងការវិនិយោគ ដែលនៅតែមានការកើនខ្លាំងឡើងនៅឆ្នាំ២០២០ និងដើមឆ្នាំ២០២១នេះ បើទោះបីជាមានបញ្ហាកូវីដ-១៩ យ៉ាងណាក៏ដោយ។

យោងតាមទីភ្នាក់ងារស្ថិតិអាមេរិក US Census Bureau ទោះស្ថិតក្នុងវិបត្តិកូវីដ១៩ ពាណិជ្ចកម្មទ្វេភាគីកម្ពុជា-អាមេរិកកើនឡើង៤.៤ភាគរយ ក្នុងរយៈពេល២ខែដំបូងក្នុងឆ្នាំ២០២១នេះ ពោលគឺមានទំហំជិត១.២ពាន់លានដុល្លារអាមេរិក ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ ទីភ្នាក់ងារស្ថិតិអាមេរិកបានបង្ហាញផងដែរថា កាលពីឆ្នាំ២០២០កន្លងទៅ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានទំហំជិត៧ពាន់លានដុល្លារ កើនឡើងជាង១៧ភាគរយធៀបនឹងឆ្នាំ២០១៩។

ក្រៅពីវិស័យពាណិជ្ជកម្ម លោកឯកអគ្គរដ្ឋទូតអាមេរិកក៏បានបញ្ជាក់ផងដែរ អំពីជំនួយរបស់សហរដ្ឋអាមេរិកក្នុងទឹកប្រាក់ ១១លានដុល្លារអាមេរិក សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ នៅកម្ពុជា ព្រមទាំងការប្ដេជ្ញារបស់សហរដ្ឋអាមេរិក ក្នុងការផ្ដល់ទឹកប្រាក់បួនពាន់លានដុល្លារអាមេរិកក្នុងក្របខណ្ឌវ៉ាក់សាំង COVAX របស់អង្គការសុខភាពពិភពលោក។
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


