ព័ត៌មានជាតិ
មន្ត្រីជំនាញចុះសម្ភាសន៍ដល់ខ្នងផ្ទះពលរដ្ឋប៉ះពាល់ធ្ងន់ធ្ងរដោយកូវីដ-១៩
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋាន សុខុមាលភាពសង្គមនៃ ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា និងនាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្រសួងផែនការបាន នាល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១បានចុះពិនិត្យការកំណត់អត្តសញ្ញាណកម្ម និងការសម្ភាសន៍របស់ក្រុមជនបង្គោលចំពោះក្រុមគ្រួសារគោលដៅសម្រាប់ការទទួលបានប្រាក់ឧបត្ថម្ភពីកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់។

លោកប្រធាននាយកដ្ឋានសុខុមាលភាពសង្គមបានថ្លែងបន្ដថា សូមបងប្អូនប្រជាពលរដ្ឋជឿលើរាជរដ្ឋាភិបាលចុះមិនដែលទុកឲ្យពលរដ្ឋណាម្នាក់នៅឯកោឬស្លាប់ដោយដាច់ពោះឡើយដោយផ្តល់ជាសាច់ប្រាក់ឧបត្តម្ភជាបន្តបន្ទាប់។ ចំពោះគ្រួសារដែលរងគ្រោះធ្ងន់ធ្ងរដោយសារកូវីដ១៩ ដូចករណីឆ្លង ករណី ស្លាប់ដោយកូវីដ និងការធ្វើចត្តាឡឹស័ក ឬក្នុងតំបន់បិទខ្ទប់ទទួលបានសាច់ប្រាក់របស់រាជរដ្ឋាភិបាល ឧបត្ថម្ភជាបន្តបន្ទាប់នៅក្នុងខែ មិថុនា ខាងមុខ នេះនៅក្នុងសង្កាត់ចោមចៅទី១ ខ័ណ្ឌពោធិសែនជ័យ សង្កាត់ច្បារអំពៅទី១ សង្កាត់ទំនប់ទឹក សង្កាត់ផ្សារដើមថ្កូវ និងសង្កាត់ព្រែកប្រាខ័ណ្ឌច្បារអំពៅ ៕ អត្ថបទ ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


