ព័ត៌មានជាតិ
ឈ្លោះគ្នាក្នុងបារ៍មួយកន្លែងនៅអាមេរិក បាញ់រះប្រាវៗ ស្លាប់ និងរបួស ៨ នាក់
យោងតាមសារព័ត៌មាន CNN ដោយដកស្រង់ប្រភពពីប៉ូលិសក្នុងស្រុក បានឲ្យដឹងថា មនុស្ស ៣ នាក់ត្រូវបានបាញ់សម្លាប់ និង ៥ នាក់ផ្សេងទៀតបានរងរបួស នៅឯបារ៍មួយកន្លែងក្នុងទីក្រុង Youngstown រដ្ឋ Ohio សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ ។

សារព័ត៌មាន CNN បាននិយាយថា ប៉ូលិសបានទៅដល់កន្លែងកើតហេតុភ្លាមៗ នៃការបាញ់ប្រហារនៅឯបារ៍ Torch Club Bar & Grille ក្នុងទីក្រុង នៅម៉ោង ២ ព្រឹក (ម៉ោងនៅសហរដ្ឋអាមេរិក) ។ បណ្តាញសារព័ត៌មានក្នុងស្រុក WKBN ក៏បានឲ្យដឹងដែរថា ហេតុការណ៍នោះ ផ្ដើមចេញពីការឈ្លោះប្រកែកគ្នានៅជិតបារ៍ បន្ទាប់មកក៏មានការបាញ់តបតគ្នា ដោយកាំភ្លើង ។

សារព័ត៌មាន WKBN បន្តថា ទីក្រុងនេះមានករណីឃាតកម្មចំនួន ១១ ករណីហើយនៅឆ្នាំនេះ ខណៈមនុស្ស ៤២ នាក់ត្រូវបានបាញ់ និងរងរបួស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


