ព័ត៌មានជាតិ
រុះរើស្ពានដែកចាស់ សាងសង់ស្ពានលូបេតុងថ្មី នៅលើប្រឡាយមេតាហោ
ក្រុមការងារបច្ចេកទេស នៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ បានចុះពិនិត្យ និងរុះរើស្ពានដែកបេឡេត្រពាំងខ្យង ដែលទ្រុឌទ្រោម ខ្លាំងចេញដើម្បី រៀបចំសាងសង់ ស្ពានថ្មី ជាប្រភេទលូបេតុងអាមេ។

សកម្មភាពរុះរើសស្ពានដែកចាស់ដែលទ្រុឌទ្រោមជាច្រើនឆ្នាំជួលជុលប្រចាំនោះ ធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ ដឹកនាំដោយលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរ ធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ និងមានការសហការរៀបចំបញ្ចៀសចរាចពីនគរបាលស្រុកសំរោងទង ព្រមទាំងអាជ្ញាធរឃុំផងដែរ។
ស្ពានដែកបេឡេដែលទ្រុឌទ្រោមខ្លាំងត្រូវរុះរើចេញដើម្បីសាងសង់លូបេតុងអាមេនេះ ស្ថិតលើប្រឡាយមេតាហោ ក្នុងភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ស្ពាននេះ រងការខួចខាត និងទ្រុឌទ្រោមជាច្រើនឆ្នាំកន្លងមកហើយដោយរថយន្តធំៗដឹកថ្ម ខ្សាច់ឆ្លងកាត់ទាំងយប់ទាំងថ្ងៃ។
លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានលើកឡើងថា ក្រុមការងារបច្ចេកទេស បានចុះត្រួតពិនិត្យផ្ទាល់ដោយបានធ្វើការរុះរើ ស្ពានដែកឆ្លងកាត់ប្រឡាយមេតាហោដើម្បីដំណើរការសាងសង់លូបេតុងអាមេ សម្រាប់សម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់សាធារណៈជក៍ដូចជាបងប្អូនប្រជាពលរដ្ឋ។

ចំពោះជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះ សូមរកផ្លូវវៀងសិនព្រោះក្រុមការងារបានផ្អាកការធ្វើចរណ៍លើស្ពាននេះត្រូវសាងសង់ថ្មីវិញ។
លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា សម្រាប់ថវិការចំណាយក្នុងការសាងសង់ស្ពានថ្មីប្រឡាយមេតាហោនេះ នៅឃុំត្រពាំងគង ស្រុកសំរោងទងនេះគឺបានមកពីសប្បុរសជននានាចូលរួមសហការជាមួយមន្ទីរធនធានទឹកដើម្បីឆ្លើយតមតាមការចាំបាច់របស់បងប្អូនប្រជាពើរដ្ឋ៕ អត្ថបទ៖ ភួង រដ្ឋា
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


