កម្ពុជាសម្រេចកំណត់យកថ្ងៃទី២៥-២៦ ខែវិច្ឆិកា ដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កម្ពុជាសម្រេចកំណត់យកថ្ងៃទី២៥-២៦ ខែវិច្ឆិកា ដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣

បានផុស

នៅ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចកំណត់យកថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើយោងតាមលិខិតរបស់លោក លុយ ដាវីត អនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ដែលផ្ញើជូនអនុប្រធាន និងសមាជិកគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី និងប្រធានអនុគណៈកម្មការទាំង៦ រៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលទើបទទួលបាននៅរសៀលថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។

លោក លុយ ដាវីត បានបញ្ជាក់យ៉ាងដូច្នេះថា “សម្ដេចតេជោនាយករដ្ឋមន្ត្រីបានឯកភាពកំណត់យកកាលបរិច្ឆេទថ្មី គឺថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13)។ អាស្រ័យហេតុនេះ សូមស្នើឯកឧត្តម លោកជំទាវ មេត្តាបន្តសកម្មភាពការងាររបស់ខ្លួន ដើម្បីអោយការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ប្រព្រឹត្តទៅបានរលូន និងទទួលបានជោគជ័យ”។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប គឺជាវេទិកាពិភាក្សានយោបាយដែលបង្កើតឡើងនៅឆ្នាំ១៩៩៦ ដោយមានដៃគូសន្ទនាចំនួន៥៣ចូលរួម រួមទាំងប្រទេសក្នុងតំបន់អាស៊ីចំនួន២១ និងតំបន់អឺរ៉ុបចំនួន៣០ និងលេខាធិការដ្ឋានអាស៊ានព្រមទាំងគណៈកម្មការអឺរ៉ុបផងដែរ។

កម្ពុជាបានក្លាយជាសមាជិក នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០០៤ និងត្រូវបានផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣នេះ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមប្រធានបទ “ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម” ប៉ុន្តែបានសម្រេចលើកពេលវិញ ដោយសារតែការរីករាលដាលជំងឺកូវីដ-១៩៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៧ នាទី មុន

មន្រ្តី​ចុះ​ទៅ​ពិនិត្យ​មណ្ឌលហែលទឹក​ខេត្ត​បាត់ដំបង​ ត្រៀម​បើក​សម្ពោធ​ជាផ្លូវការ

ចរាចរណ៍៣២ នាទី មុន

រថយន្ត​ដឹក​កៅស៊ូ​ធ្វើ​ផ្លូវ កិន​ស្លាប់​កម្មករ​ដូចគ្នា​ជិត​មន្ទីរពេទ្យ​​បង្អែក​ខេត្ត​សៀមរាប

ព័ត៌មានជាតិ៤៨ នាទី មុន

ប្រឡងបាក់ឌុបឆ្នាំនេះ អប្បមាទ​១​ នាក់ ត្រូវ​ត្រួតពិនិត្យមើលបន្ទប់​ប្រឡង ៣ បន្ទប់

ព័ត៌មានជាតិ៥៣ នាទី មុន

លោក ចម ប្រសិទ្ធ៖ UNIDO ត្រូវបានកំណត់គំនិតច្នៃប្រឌិត ការគិតគូជាយុទ្ធសាស្ត្រលើសៃវៀនតំបន់ និងអន្តរជាតិ

ព័ត៌មានជាតិ៥៨ នាទី មុន

មេបញ្ជាការអាវុធហត្ថរាជធានី សម្ដែងនូវការអរគុណចំពោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលផ្តល់អាហារសម្រន់ដល់កម្លាំងអាវុធហត្ថ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services