ព័ត៌មានជាតិ
ស្រវឹងស្រាមេប៉ុស្តិ៍ គំរាមដេញបាញ់មេប៉ុស្តិ៍ និងមេឃុំដល់ផ្ទះ
មន្ត្រីនគរបាល នៃស្នងការនគបាល ខេត្តកំពង់ធំម្នាក់ផ្កើន និងបទបញ្ជារបស់រាជរដ្ឋាភិបាល ខណៈពេលបញ្ហាការឆ្លងរាត្បាយជម្ងឺកូវិដ១៩ គឺហាមដាច់ខាត មិនឲ្យមានការជួបជុំផឹកស៊ី តែបែរលោក ប្រក់ ផានណូ ជាមន្ត្រីប៉ូលិស មានឋានៈជាមេប៉ុស្តិ៍ក្រវ៉ា បានឈ្លក់វង្វេង និងសុរា ជួបជុំផឹកស៊ីយ៉ាងសប្បាយ រហូតឈានដល់ការប្រើប្រាស់អំពើហិង្សា ដោយយកអាវុធមកដេញគំរាមបាញ់លោកមេប៉ុស្តិ៍បាក់ស្នា និងមេឃុំដល់ផ្ទះ។

សូមបញ្ជាក់ថា លោកប្រក់.ផានណូ កន្លងមកធ្លាប់មានរឿងអាស្រូវ បាញ់បោះរួចម្តងមកហើយកាលពីជំនាន់លោក ឧត្តមសេនីយទោ.ជូ សំអាន ជាស្នងការនគរបាល រហូតមកដល់ថ្ងៃ២៧ ខែឧសភាឆ្នាំ២០២១ ជំងឺមហារីកចាស់ បានឆ្លងសារជាថ្មី ក្លាយជាមន្រ្តីទំនើង បានផឹកទឹកប្តូរនិស្ស័យ លុះជ្រាបពេញក្រពះអនុវត្តច្បាប់ពាល លោក ប្រក់ ផានណូ ផឺកស៊ីស្រវឹងទាញកាំភ្លើងអាកាបទ ពីក្នុងរថយន្តដេញគំរាមបាញ់មេប៉ុស្តិ៍បាក់ស្នា.និងលោកមេឃុំបាក់ស្នាដល់ផ្ទះមេឃុំបាក់ស្នា ម្ដងទៀត ។
បន្ទាប់ពីមាន ហេតុការណ៍លោកប្រក់.ផានណូ ដែលជានាយប៉ុស្តិ៍រដ្ឋបាលក្រវ៉ា ចំណុះឲ្យអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ក្រោមការគ្រប់គ្រងរបស់លោក សួង ថេន អធិការស្រុកបារាយណ៍ប្រើប្រាស់អាវុធ គំរាម ថានឹងបាញ់សម្លាប់មន្រ្តីជាកងកម្លាំង និងមន្រ្តីរាជការស៊ីវិល បង្ករឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ត្រូវបានលោកស្នងការនគរខេត្តកំពង់ធំ អញ្ជើញមកស្នងការដើម្បី សួរនាំដែលឈានដល់ការប្រើអំពើហិង្សា។
លោក ខេន ឈុនគ័រ.ស្នងការរងគរបាលខេត្តកំពង់ធំបានឲ្យដឹងតាមទូរស័ព្ទថា ករណីដេញបាញ់គំរាមសម្លាប់ របស់លោកប្រក់ ប្រក់.ផានណូ.ត្រូវបានអនុវត្តតាមវិន័យនគរបាលជាតិហើយ៕
ដោយប៊ុនរដ្ឋា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី