Connect with us

ព័ត៌មានជាតិ

ស្ថានទូតកម្ពុជាប្រចាំ ម៉ាឡេស៊ី ជួយពលករខ្មែរ១១នាក់ មានកុមារម្នាក់ឱ្យត្រឡប់មកវិញ

បានផុស

នៅ

លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែឧសភានេះថា ដោយ​មានកិច្ចជួយអន្តរាគមន៍របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ពលករ ពលការិនីខ្មែរ​១១នាក់​ និងកុមារ​ ០១ នាក់ នឹង​​ធ្វើដំណើរមកមាតុភូមិវិញ តាមជើងយន្តហោះលេខ SQ158  ហើយនឹងមកដល់នៅវេលាម៉ោង៥ និង៣៥ នាទីល្ងាចថ្ងៃទី៣០ ខែ​ឧសភា​​ ឆ្នាំ​​២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក កុយ គួង ក្រុមពលករខ្មែរទាំងនោះ ត្រូវបានស្ថានទូតចេញលិខិតធ្វើដំណើរបណ្តោះអាសន្ន ចំពោះអ្នកដែលគ្មានលិខិត ឆ្លងដែន និង​រៀបចំ​ឯកសារទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី ជូនទៅធ្វើតេស្ត​កូវីដ​១៩ ព្រមទាំង​បាន​ចាត់​​​មន្រ្តី​ជូនពួកគាត់ខាងលើ ទៅអាកាសយានដ្ឋាន​អន្តរ​ជាតិ​​​​​​​ KLIA ផង​ដែរ៕ អត្ថបទ៖កោះកែវ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម