Connect with us

ព័ត៌មានជាតិ

ហិង្សា​វាយ​​ជនរងគ្រោះ​នៅ​ហាង​កាហ្វេ​ប៉ុន្មាន​ថ្ងៃ​មុន ជនដៃដល់​សារភាព​ កើត​ចេញ​ពី​អតីត​នារី​ជា​សង្សារ​ម្នាក់

បានផុស

នៅ

ករណីប្រេីហិង្សាមុខហាងកាហ្វេផ្អេីលពេញបណ្តាញសង្គមនៅស្រុកព្រៃក្បាសកាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​គឺផ្តេីមចេញពីការប្រចណ្ឌ។ ក្រោយចាប់ខ្លួន​ និង​បានបញ្ជូនទៅសាលាដំបូងខេត្តតាកែវនៅព្រឹកថ្ងៃទី៣១ខែឧសភាឆ្នាំ២០២១ជនសង្ស័យសារភាពថាព្រោះ​តែ​ខឹង​សង្សាខ្លួនទៅទាក់ទងស្រឡាញ់គ្នាជាមួយ​ជនរងគ្រោះ ទេីបធ្វេីឲ្យខ្លួនទប់ចិត្តមិនបានក៏ធ្វេីសកម្មភាពហិង្សាតែម្តងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឡេងប៊ុនឡុងអធិការនគរបាលស្រុកព្រៃកប្បាសបានឲ្យដឹងថា ជនសង្ស័យឈ្មោះអ៊ាង សុខេងភេទប្រុសអាយុ​២៤​ឆ្នាំ រស់នៅភូមិក្តាញ់ ឃុំក្តាញ់ស្រុកព្រៃកប្បាស ខេត្តតាកែវនិងបក្ខពួក បានធ្វើសកម្មភាពហិង្សាមានស្ថានទម្ងន់ទោស​កាលពីថ្ងៃទី១៦ខែឧសភា វេលាម៉ោង១៧និង១០នាទី ចំណុចហាងកាហ្វេ១កន្លែង ស្ថិតនៅភូមិកំពែងត្បូងឃុំកំពែងស្រុកព្រៃកប្បាសទៅលើជនរងគ្រោះឈ្មោះសុខ ដារាភេទប្រុសអាយុ១៩ឆ្នាំ។

ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យ​​និងគ្នីគ្នាបាននាំគ្នារត់គេចខ្លួន​បាត់រហូតមកដល់ថ្ងៃទី២៩ខែឧសភាឆ្នាំ២០២១ នៅចំណុចភូមិកំពុងព្រីងសង្កាត់​សិត្បូក្រុងតាខ្មៅខេត្តកណ្តាលជនដៃដល់ខាងលេីត្រូវបានឃាត់ខ្លួននិងបាននាំមកសាកសួរ​បន្តនៅអធិការដ្ឋាននគរបាល​ស្រុកព្រៃកប្បាស ដើម្បីស្វែងរកបក្ខពួកបន្តទៀត។

លោកឡេងប៊ុនឡុងបានបញ្ជាក់ថា មូលហេតុដែលជនសង្ស័យវាយទៅលើជនរងគ្រោះកើតចេញពីការប្រចណ្ឌនារីម្នាក់ដែលពីមុននាងជាសង្សារបស់ខ្លូន ហើយស្រាប់តែបែកចិត្តមកលួចស្រលាញ់ជនរងគ្រោះ ទើបធ្វើអោយរូបគេខឹងក៍នាំបក្ខពួកមកធ្វើសកម្មភាពតែម្ដងទៅ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម