ព័ត៌មានជាតិ
រាជរដ្ឋាភិបាលដាក់ចេញនូវកម្មវិធីផ្តល់ជាថវិកាឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះជាច្រើនក្នុងអំឡុងជំងឺកូវីដ
លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាដាក់ចេញនូវកម្មវិធីផ្តល់ជាថវិកាឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះជាច្រើនក្នុងអំឡុងជំងឺកូវីដ១៩។

លោក វង សូត បានថ្លែងបែបនេះខណៈចុះផ្តល់អំណោយសប្បុរសធម៌របស់មូលនិធិជនពិការជូនជនពិការក្រីក្រដែលរងផលប៉ះពាល់ពីការរាលដាលនៃជំងឺកូវីដ១៩ចំនួន ១០០នាក់ និងប្រជាពលរដ្ឋរងគ្រោះថ្មីៗនេះ ដោយសារខ្យល់កន្ត្រាក់ចំនួន១៧នាក់ នៅឃុំកណ្តោជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លោករដ្ឋមន្រ្តី វង សូត បានថ្លែងថា ការផ្តល់អំណោយនេះជាការឆ្លើយតបរបស់រាជរដ្ឋាភិបាល ទៅនឹងការដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនជនពិការ នៅក្នុងពេលវេលានៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ។ ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនេះ រដ្ឋាភិបាលបានខិតខំប្រឹងប្រែងដាក់ចេញនូវវិធានការនានាដើម្បីទប់ស្តាត់ការរីករាលដាលនៃជំងឺនេះ និងបានទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ដើម្បីចាក់ជូនប្រជាជន ព្រមទាំងគិតគូរដល់សុវត្ថិភាពស្បៀងអាហារដល់ប្រជាពលរដ្ឋអំឡុងពេលបិទខ្ទប់ផងដែរ។ លោកបន្តថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាដាក់ចេញនូវកម្មវិធីផ្តល់ជាថវិកាឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងជំងឺកូវីដ១៩។

កិច្ចបន្តលោករដ្ឋមន្រ្តី បានផ្តល់ជាកិតិ្តយសប្រគល់នូវកញ្ចប់អំណោយដល់ជនពិការក្រីក្រ និងប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ដោយក្នុងម្នាក់ៗទទួលបាននូវថវិកា៥ម៉ឺនរៀល អង្ករ២៥គីឡូក្រោម ត្រីខ២យួរ ទឹកស៊ីវអ៊ីវ១យួរ ទឹកត្រី១យួរ អំបិល២កញ្ចប់ មី១កេស។ ជាកិច្ចបញ្ចប់ ឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូនជនពិការត្រូវរក្សាសុខភាព ជាពិសេសត្រូវចូលរួមអនុវត្តវិធាន៣ការពារ និង៣កុំ ដើម្បីការពារខ្លួន និងក្រុមគ្រួសារពីជំងឺកូវីដ១៩៕
អត្ថបទ ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


