ព័ត៌មានជាតិ
អនុរដ្ឋមន្ត្រីការបរទេសអាមេរិក សន្យាយកកង្វល់របស់កម្ពុជាដាក់ជូនលោក Joe Biden
ការសន្យារបស់លោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នេះ នៅក្នុងដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃនៅកម្ពុជា។
លោក អៀង សុផល្លែត ជំនួយការផ្ទាល់របស់លោកនាយករដ្ឋមន្ត្រីបានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយជំនួបនោះថា នៅក្នុងជំនួបនោះលោកស្រី Wendy R. Sherman បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកស្រីមកកាន់ប្រទេសកម្ពុជានាពេលនេះ គេដើម្បីនាំយកនូវលិខិតរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ជូនសម្ដេចតេជោហ៊ុន សែន ដោយផ្ទាល់ ហើយនេះគឺជាបំណងផ្ទាល់របស់លោក ចូ បាយដិន ក្នុងន័យធ្វើយ៉ាងណាឱ្យអ្វីៗមានភាពល្អប្រសើរសម្រាប់ប្រទេសទាំងពីរ។
នៅក្នុងជំនួបនោះដែរ លោកស្រីបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិកនាពេលកន្លងមកលើវិស័យជាច្រើន ជាពិសេសលើវិស័យរុករកអដ្ឋិធាតុទាហានអាមេរិក ដែលបាត់ខ្លួននៅប្រទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងវិស័យមនុស្សធម៌ ដូចជាការអនុញ្ញាតឲ្យកបាល់វេសស្ទើដាំ បានចូលចតនៅកម្ពុជា ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជាប់នៅលើកបាល់នោះជាដើម ក្រោយពីប្រទេសផ្សេងទៀតមិនអនុញ្ញាតឲ្យចូលចត ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។
នៅក្នុងជំនួបនោះដែរ លោកស្រី Wendy R. Sherman ក៏បានជម្រាបជូនសម្តេចតេជោផងដែរ អំពីឱកាស នៃកិច្ចសហប្រតិបត្តិការមួយចំនួនទៀត រវាងប្រទេសទាំងពីរ ដូចជាការលុបបំបាត់បំណុលរបស់កម្ពុជា និងកិច្ចសហប្រតិបត្តិការលើវិស័យប្រេងឧស្ម័ន ព្រមទាំងការវិនិយោគរបស់សហរដ្ឋអាមេរិក លើបញ្ហាទឹកបញ្ហាហេដ្ឋារចនាសម្ព័ន្ធ បញ្ហាថាមពលបៃតង និងបញ្ហាដទៃទៀតជាច្រើន។
ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រីបានសំដែងនូវការរីករាយចំពោះអ្វី ដែលលោកស្រីបានលើកឡើង និងអ្វីដែលសហរដ្ឋអាមេរិកបានចូលរួមចំណែកចូលរួមជួយដល់កម្ពុជាដូចជាការចូលរួមស្វែងរកសន្តិភាពនៅកម្ពុជា ការចូលរួមចំណែកអភិវឌ្ឍកម្ពុជា និងរហូតមកដល់ពេលនេះ ការចូលរួមរបស់សហរដ្ឋអាមេរិកដោយផ្ទាល់ និងដោយប្រយោលតាមរយៈអង្គការ WHO ប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។ ជាមួយគ្នានោះសម្តេចតេជោ ក៏បានអបអរសាទរដល់សហរដ្ឋអាមេរិក ដែលបានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បានដោយជោគជ័យ ធ្វើឲ្យរយៈពេលប៉ុន្មានថ្ងៃនេះ មានការធ្លាក់ចុះគួរជាទីកត់សម្គាល់។
ឆ្លៀតក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ចំពោះអ្វីដែលបានលើកឡើងរបស់លោកស្រីអនុរដ្ឋមន្ត្រីការបរទេស ជាពិសេសទាក់ទងទៅនឹងបំណុល ដោយសម្ដេចតេជោបានស្នើឱ្យលោកប្រធានាធិបតីសហរដ្ឋអាមេរិច Joe Biden ពិនិត្យ និងពិចារណាដោះស្រាយលើបញ្ហាបំណុល ដែលកម្ពុជាមានលើសហរដ្ឋអាមេរិក តាមរយៈយន្តការទ្វេភាគី ដោយអនុញ្ញាតឲ្យកម្ពុជាសង់បំណុលនេះ ទី១, តាមកម្មវិធីសងឡើងវិញបន្តិចម្ដងបន្តិចម្ដង ទី២, សងតាមកម្មវិធីដែលមានការប្រាក់មិនលើសពី៦ភាគរយ និងទី៣, បំណុលប្រមាណ៧០ ភាគរយ ត្រូវបង្វិលមកជាជំនួយដល់កម្ពុជាវិញ លើវិស័យអប់រំ វិស័យវប្បធម៌ និងវិស័យដោះមីនជាដើម។
ជាមួយគ្នានោះសម្ដេចតេជោបានស្នើឲ្យសហរដ្ឋអាមេរិកពិនិត្យឡើងវិញលើកិច្ចសហប្រតិបត្តិការ ក្នុងការបញ្ជូនជនជាតិកម្ពុជា ត្រឡប់ពីសហរដ្ឋអាមេរិកវិញផងដែរ។
ជាការឆ្លើយតប លោកស្រីអនុរដ្ឋមន្ត្រីការបរទេសបានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន លើរាល់កិច្ចសហប្រតិបត្តិការទាំងអស់ ហើយលោកស្រីសន្យាថា អ្វីដែលជាសំណើ ក៏ដូចជាការលើកឡើងរបស់សម្ដេចតេជោ លោកស្រីនឹងយកដាក់ជូនប្រធានាធិបតី ចូបាយដិន៕
ដោយ ៖ កោះកែវ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


