ព័ត៌មានជាតិ
ផ្លូវល្បឿនលឿនទៅក្រុងព្រះសីហនុ អាចជាន់ដល់ល្បឿន ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង
បើតាមមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា ផ្លូវល្បឿនលឿនដំបូងគេទៅខេត្តព្រះសីហនុ អាចរត់បានល្បឿន ១០០គីឡូម៉ែត្រក្នុងមួយម៉ោង និងកន្លែងខ្លះអាចដល់ ១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។
មានប្រវែងជាង ១៨៧ គីឡូម៉ែត្រ ផ្លូវនេះត្រូវបានស្ថាបនាឆ្លងកាត់ខេត្តក្រុងចំនួន ៥ មាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តព្រះសីហនុ។ ការបញ្ចប់គម្រោងផ្លូវល្បឿនលឿន នឹងជួយបង្កើនការធ្វើពាណិជ្ជកម្មតាមរយៈការដឹកជញ្ជូន និងការធ្វើដំណើរមកខេត្តព្រះសីហនុ ខណៈខេត្តជាប់សមុទ្រនេះបានក្លាយជាប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា និងជាច្រកពាណិជ្ជកម្មអន្តរជាតិតាមរយៈកំពង់ផែទឹកជ្រៅ។
គួរបញ្ជាក់ថា ផ្លូវល្បឿនលឿនទៅខេត្តព្រះសីហនុ ស្ថាបនាសម្រេចបានជាង ៥០ ភាគរយ។ ផ្លូវនេះស្ថាបនាថ្មីទាំងស្រុងកាត់តាមតំបន់ព្រៃភ្នំ។ នៅលើកំណាត់ផ្លូវនេះមានស្ថាបនាសួនពុះចែកទ្រូងផ្លូវ កន្លែងប្តូរទិសចរាចរណ៍ ៧ កន្លែង ផ្លូវប្រសព្វ ២៨ កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿន ២៣៧ កន្លែង និងស្ពានរំលងផ្លូវ ២០ កន្លែង។ ក៏មានរៀបចំចំណតសម្រាប់អ្នកដំណើរឈប់សម្រាកចំនួន ៣ កន្លែង ចំណតរថយន្ត ១ កន្លែង មណ្ឌលប្រតិបត្តិការនិងថែទាំផ្លូវ ៤ កន្លែង និងបញ្ជរបង់ប្រាក់ ៩ កន្លែង៕

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


