Connect with us

ព័ត៌មានជាតិ

ប្រាប់​អ្នកផ្ទះ​ថា​ ទៅ​ចង ក ​សម្លាប់ខ្លួន តែ​មិន​មានអ្នកជឿ​ ពេលបាត់​យូទៅ​មើលឃើញ​ស្លាប់មែន

បានផុស

នៅ

បុរស​ម្នាក់​សង្ស័យ​មាន​ជំងឺសរសៃប្រសាទ បាន​ប្រាប់​ក្រុមគ្រួសារ​ថា​ ទៅ​ចង ក​ សម្លាប់ខ្លួន តែ​មិន​មានអ្នកជឿ ដល់ពេល​ទៅ​មើលឃើញ​ចង ក ជាប់​នឹង​ប្រហោង​ឥដ្ឋ​ខ្យល់ផ្ទះជួល​មួយកន្លែង​ ស្លាប់​បាត់បង់ជីវិត​ទៅហើយ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នាំគ្នា​កាត់​ទម្លាក់​យក​សព​ចុះមក​ក្រោម ជួយ​សង្គ្រោះ​ តែ​អកុសល​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅ​ហើ​យ​។

ហេតុការណ៍នេះ ​បង្ក​ការ​ភ្ញាក់​ផ្អើ​លកាលពី​វេលា​ម៉ោង៩និង​១០នាទី​យប់​ ថ្ងៃទី៣ ខែមិថុនា​ ឆ្នាំ២០២១ នៅ​ចំណុច​ខាងក្រោយ​ផ្ទះជួល​មួយកន្លែង ជាប់​ផ្ទះ​ជនរងគ្រោះ ខាងក្រោយ​ផ្សារ​ដី​ហុយ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សព​ជនរងគ្រោះ​មានឈ្មោះ​ គង់ ចន្ទ​រស្មី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​និង​មាន​ស្រុកកំណើត​នៅ​កន្លែងកើតហេតុ​។​

តាម​ការរៀបរាប់​ពី​ប្អូនស្រី​ជនរងគ្រោះ​ បាន​ប្រាប់​ឲ្យ​ដឹងថា​ បងប្រុស​របស់គាត់​ទើបនឹង​ចេញពី​មណ្ឌល​កែប្រែ​រយ​:​ពេល​ជាង​មួយខែ ដោយ​បងប្រុស​គាត់​ធ្លាប់ប្រើ​ប្រាស់​គ្រឿងញៀន​ ទើប​យកទៅ​មណ្ឌល​កែប្រែ​ឱកាស​ខ្ញុំ​ដើម្បី​បន្សាប​គ្រឿងញៀន​។​

ប្រភព​ដ​ដែរ​បាន​បន្តទៀតថា​ ក្រោយពី​ចេញពី​មណ្ឌល​វិញ បងប្រុស​របស់គាត់​ដូច​ជាមាន​បញ្ហា​ប្រព័ន្ធ​សរសៃប្រសាទ​ជាប់​ខ្លួន ព្រោះ​កន្ល​ងមក​ ឲ្យ​តែ​បាន​ផឹកស៊ី​ម្តងៗ​ បង​របស់គាត់​តែងតែ​រករឿង​ក្រុម​គ្រួសារ​ពីនេះ​ពី​នោះ​រហូត​មិនចេះចប់​ឡើយ​។ ​ហើយ​មុន​កើតហេតុ​ បងប្រុស​របស់គាត់​បាន​ប្រាប់​ក្រុមគ្រួសារ​ថា ​ទៅ​ចង ក សម្លាប់ខ្លួន តែ​មិន​មានអ្នកជឿ លុះដល់​ម៉ោង​កើតហេតុ​ ក៏​នាំគ្នា​ដើរទៅ​មើលឃើញ​ជនរងគ្រោះ​បាន​យក​អាវ​ដែល​ពាក់​ជាប់​នឹង​ខ្លួន​ យកមក​ចង ក ជាប់​នឹង​ប្រហោង​ឥដ្ឋ​ខ្យល់ ក្រោយ​ផ្ទះជួល ​ស្លាប់បាត់​បង់ជីវិត​ទៅហើយ ទើប​បង្កឱ្យមាន​ការភ្ញាក់ផ្អើល ហើយ​រាយការណ៍​ជូន​សមត្ថកិច្ច​រួច​នាំគ្នា​កាត់​អាវ​ទម្លាក់​យក​សព​ចុះមក​ក្រោម​ ដើម្បី​សង្គ្រោះ​បឋម អស់​រយៈពេល​ជាង​កន្លះ​ម៉ោង​ទើប​ដឹងថា ​ជន​ង​គ្រោះ​បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ទំនាក់ទំនង​ទៅ​ផ្នែក​ជំនាញ​ចុះមក​ធ្វើ​កោសល្យវិច័យ​និង​ឲ្យ​លោកគ្រូ​ពេទ្យ​យក​សំណាក​ជនរងគ្រោះ​ពិនិត្យ​ដើម្បី​ងាយស្រួល​ប្រគល់ជូន​ឲ្យ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

អត្ថបទ ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម