ព័ត៌មានជាតិ
លោក ស៊ិក ប៊ុនហុក សុំលាលែងពីតំណែងប្រធាន គ.ជ.ប ព្រោះបញ្ហាសុខភាព
លោក ស៊ិក ប៊ុនហុក ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីឆ្នាំ២០១៥នោះ បានសម្រចដាក់ពាក្យលាលែងពីតំណែងហើយ ដោយសាតែបញ្ហាសុខភាព នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យ ហើយគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា ក៏បានអនុម័តយល់ព្រមតាមសំណើផងដែរនៅព្រឹកនេះ។

លោកហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ មុននេះបន្តិចថា លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពិតជាបានដាក់ពាក្យលាលែងមែន កាលពីប៉ុន្មានថ្ងៃមុន ដោយសារតែបញ្ហាសុខភាព។
បើតាមលោក ហង្ស ពុទ្ធា ការស្នើសុំលាលែងរបស់លោក ស៊ិក ប៊ុនហុក មិនមានអ្វីប៉ះពាល់ដល់ដំណើការការងាររបស់ គ.ជ.ប នោះទេ ពីព្រោះ គ.ជ.ប ជាស្ថាប័នមួយខុសពីក្រសួង ហើយស្ថាប័ន គឺជាគណៈកម្មការមួយ ដែលមានឋានានុក្រម និងរចនាសម្ព័ន្ធការងារ ធ្វើការជាក្រុម ដូច្នេះការបាត់បង់សមាជិកណាម្នាក់ នឹងមិនធ្វើឲ្យប៉ះពាល់ដំណើរការប្រព្រឹត្តទៅរបស់គ.ជ.ប នោះទេ។
សូមបញ្ជាក់ថា ពាក្យសុំលាលែងរបស់លោក ស៊ិក ប៊ុនហុក ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ហើយត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភាអនុម័តយល់ព្រមតាមសំណើនៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះដែលកិច្ចប្រជុំគណៈកម្មធិការអចិន្ត្រៃយ៍រដ្ឋសភានេះ ដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
ជាមួយនឹងការយល់ព្រមឲ្យលោក ស៊ិក ប៊ុនហុក លាឈប់នេះ គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ក៏បានអនុម័តយល់ព្រមនូវសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកំណត់បែបបទ និងនីតិវិធីនៃការជ្រើសរើសបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងជ្រើសរើសបេក្ខជន ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជំនួសលោក ស៊ិក ប៊ុនហុក ផងដែរ៕ អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


