Connect with us

ព័ត៌មានជាតិ

អ្នក​ដំណើរ​ចេញចូលខេត្តសៀមរាប ត្រូវ​ប្រើកម្មវិធីចុះ​​ឈ្មោះថ្មី ងាយស្វែងរក​​អ្នកពាក់ព័ន្ធ​​កូវីដបាន​រហ័ស

បានផុស

នៅ

អាជ្ញាធរ​ខេត្ត​សៀមរាប​កាលពី​ម្សិលមិញនេះ ​បាន​រៀបចំ​កិច្ចប្រជុំណែនាំដាក់ឱ្យអនុវត្ត​កម្មវិធី​​ជំនាន់​ទីពីរ តាមប្រព័ន្ធចុះឈ្មោះអ្នកដំណើរចូលក្នុងភូមិសាស្ត្រខេត្តសៀមរាប ដើម្បីងាយស្រួលក្នុងស្រាវជ្រាវអ្នកពាក់ព័ន្ធ និង​អ្នកវិជ្ជមានជំងឺកូវីដ-១៩ បានទាន់ពេលវេលា។

ក្រោយការពិភាក្សាលើប្រព័ន្ធចុះឈ្មោះជំនាន់ថ្មីនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប​បានគូសបញ្ជាក់ថា ប្រព័ន្ធថ្មីនេះ នឹងជួយកាត់បន្ថយការកកស្ទះនៅចំណុចព្រំប្រទល់ ដោយអ្នកដំណើរដែលធ្វើដំណើរចូលភូមិសាស្ត្រខេត្តសៀមរាប អាចចុះឈ្មោះដោយខ្លួនឯងបាន តាមរយៈប្រព័ន្ធចុះឈ្មោះជំនាន់ទី២នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមកប្រព័ន្ធចុះឈ្មោះជំនាន់ទី១ គឺអ្នកដំណើរទាំងអស់ត្រូវចុះមកផ្តល់ព័ត៌មានដល់ក្រុមការងារ ហើយក្រុមការងារវាយបញ្ជូន។ ​ដោយឡែក​ប្រព័ន្ធចុះឈ្មោះ ( Web App )ជំនាន់ទី២ ងាយស្រួល​ដល់​អាជ្ញាធរ​​​ស្រាវជ្រាវក្នុងការកំណត់មុខសញ្ញាអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល ដែលជាអ្នករួមដំណើរក្នុងរថយន្តតែមួយ ពិសេសក្នុងរថយន្តឈ្នួល និងរថយន្តក្រុង តាមរយ:នៃការស្កែន QR Code ដែលនឹងត្រូវយកទៅប្រើប្រាស់គ្រប់គ្រងទិន្នន័យនៅតាមបណ្តាច្រកព្រំប្រទល់ទាំងបី។

ប្រព័ន្ធគ្រប់គ្រងអ្នកដំណើរចូលក្នុងភូមិសាស្ត្រខេត្តសៀមរាប​ថ្មី នឹង​រួមចំណែកយ៉ាងសំខាន់ដល់ក្រុមការងារស្រាវជ្រាវ ក្នុងការកំណត់មុខសញ្ញាអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល។

ខេត្ត​សៀមរាប​ប៉ុន្មានថ្ងៃនេះមានការ​ផ្ទុះឆ្លង​នៅស្រុកសូទ្រនិគម និងស្រុកជីក្រែង ដែលជាករណីគួរ​ឲ្យ​ព្រួយបារម្ភបំផុត។

ឯកឧត្តម អភិបាលខេត្តសៀមរាប បានដាក់ចេញនូវផែនការឲ្យក្រុមការងារបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ពង្រឹងការធ្វើចត្តាឡីស័កតាមផ្ទះ ព្រមទាំងអំពាវនាវផងដែរ សូមឲ្យប្រជាពលរដ្ឋដែលរស់នៅ ឬពាក់ព័ន្ធ ឬឆ្លងកាត់តំបន់នោះ មានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមវិធានការសុខាភិបាល និងវិធានការនានាដែលរដ្ឋបាលខេត្តបានដាក់ចេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ នាទី មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ២ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម