Connect with us

ព័ត៌មានជាតិ

ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដី ចាប់​រថយន្ត​ល្មើស​ដឹក​លើស​ទម្ងន់​មួយ​ថ្ងៃ​ជាង ១០០ ឡាន តែ​របាយការណ៍​មន្ត្រី​ថា​មួយ​ខែ​មាន​តែ​ជាង ២០០ ឡាន

បានផុស

នៅ

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​លើ​ក​ពី​ករណី​ មន្ត្រី​នៅ​ស្ថានីយ​ថ្លឹង​រថយន្ត​ថ្នល់​កែង​ព្រែកឯងតាមផ្លូវ​ជាតិ​លេខ ១ ដែល​សរសេរ​របាយការណ៍​ភូតភរ​មក​ក្រសួង ក្រោយ​ពេល​ក្រសួង​សាធារណការ​បាន​ដាក់​ជញ្ជីង​ថ្លឹង​បង្កប់​ក្រោម​ដី​រក​ឃើញ​ ករណី​មិន​ប្រក្រតី​រថយន្ត​ល្មើស​ដឹក​លើស​ទម្ងន់ ច្រើន​ជាង​របាយការណ៍​របស់​មន្ត្រី​តាម​ស្ថានីយ​ថ្លឹង​រថយន្ត។

ក្នុង​ឱកាស​ចុះ​ត្រួត​ពិនិត្យ​ផ្លូវ​ជាតិ​លេខ ៣ កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ឯកឧត្ដម ស៊ុន ចាន់ថុល​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ក្រសួង​បាន​ដាក់​សាកល្បង​ជញ្ជីង​ថ្លឹង​រថយន្ត​បង្កប់​ក្រោម​ដី​តាម​ផ្លូវ​ជាតិ​លេខ ១ នៅ​ថ្នល់កែង​ព្រែកឯង ក្រសួង​រកឃើញ​ភាព​មិន​ប្រក្រតី​ ខុស​ពី​របាយការណ៍​របស់​មន្រ្តី​តាម​ស្ថានីយ។ លោក​បាន​លើក​ឡើង​របាយការណ៍​របស់​ស្ថានីយ​ថ្នល់កែង​ព្រែកឯង​ ដែល​បាន​ផ្ញើ​មក​ក្នុង​ខែ ៥ នេះ មានតែ​ ២០០ គ្រឿង​ចូល​ថ្លឹង ខណៈ​ដែល​ប្រើប្រាស់​​ប្រព័ន្ធ​ទំនើប​មួយ​ថ្ងៃ​ចាប់​បាន​ជាង ១០០ គ្រឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

“មុន​ដាក់​សាកល្បង​ជញ្ជីង​បង្កប់​ក្រោម​ដី ពី​ដើម​របាយការណ៍​ឡាន​តែ ២០០ ចូល​ថ្លឹង​មួយ​ខែ ដាក់​ប្រព័ន្ធ​ថ្មី​នេះមួយ​ថ្ងៃ​រកឃើញ​​ជាង ១០០ គ្រឿង​”។

លោក​បាន​អំពាវនាវ​ដល់​មន្រ្តី​នៅ​តាម​ស្ថានីយ​ ត្រូវ​តែ​ថ្លឹង​រថយន្ត​ទាំង​អស់​មិន​លើក​លែង​ទេ ហើយ​ត្រូវ​ថ្លឹង​ឲ្យ​បាន​ត្រឹមត្រូវ​និង​ហ្មត់ចត់ ដើម្បី​ការពារ​ផ្លូវថ្នល់​កុំ​ឲ្យ​ខូចខាត​។

លោក​ថា ប្រព័ន្ធ​បច្ចេកវិទ្យាថ្មី​ ​អាច​ចាប់​រថយន្ត​ល្មើស​ដឹក​លើស​ទម្ងន់ មាន​ទាំង​កាមេរ៉ា​ថត បើ​ឡាន​មិន​ចូល​ថ្លឹង​ទេ ចាប់​បាន​ទាំង​លេខ​ឡាន​ផង ចាប់​បាន​ទាំង​ទម្ងន់​ទៀត។

លោក​ណែនាំ​ឲ្យ​មន្ត្រី​ធ្វើការ​ឲ្យ​បាន​ហ្មត់ចត់ ច្បាស់លាស់ ដើម្បី​ទប់ស្កាត់​ការ​បំផ្លិចបំផ្លាញ​ថ្នល់​ជាតិ​ពី​ការ​ដឹក​លើស​ទម្ងន់​។ លោក​រដ្ឋមន្រ្តី​ក៏​បញ្ជាក់​ឲ្យ​ដឹងថា ក្រសួងក៏​​គ្រោង​ដាក់​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី​នេះ​នៅ​ទូទាំង​ប្រទេស ដើម្បី​ធានា​​ការ​គ្រប់គ្រង​ការ​ដឹក​លើស​ទម្ងន់ ដើម្បី​កាត់បន្ថយ​ការ​ខ្ជះខ្ជាយ​ថវិកាជាតិលើ​ការ​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​​​ក្នុង​មួយ​ឆ្នាំៗរាប់​សិប​លាន​ដុល្លារ។

គួរ​បញ្ជាក់​ថា ក្នុង​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៣ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពន្លឿនការងារ​ការ​បំពាក់កាមេរ៉ាចាប់ល្បឿនយានយន្ត កាមេរ៉ាសុវត្ថិភាព ជញ្ជីងថ្លឹងទម្ងន់ក្រោមដី និងជញ្ជីងថ្លឹងទម្ងន់នៅក្នុងស្ថានីយ៍ ខណៈ​ដែល​ផ្លូវជាតិ​មួយ​ខ្សែ​នេះសម្រេច​ស្ថាបនា​ស្ទើរ​តែ​រួច​១០០%។

ឯកឧត្តម ស៊ុន ចាន់ថុល ណែនាំ​ឲ្យ​មន្រ្តី​តាមស្ថានីយ​យកចិត្តទុកដាក់​ក្នុងការ​ទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិត កំណត់ដោយច្បាប់ ដើម្បីថែរក្សាគុណភាពផ្លូវឱ្យបានរឹងមាំ។ ជាមួយ​គ្នានេះ​ក៏​អំពាវនាវសុំឱ្យបងប្អូនចូលរួមទាំងអស់គ្នា កុំដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យផ្លូវឆាប់ខូច ខាតបង់ថវិកាជាតិ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥១ នាទីutes មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

Sokha Hotels

ព័ត៌មានពេញនិយម