ព័ត៌មានជាតិ
លេចចេញជំងឺកម្រ Monkeypox នៅប្រទេស វែលស៍
មន្ត្រីសុខាភិបាលបាននិយាយថា ករណីចំនួនពីរនៃជំងឺអុតស្វាយ (Monkeypox) ត្រូវបានគេរាយការណ៍ នៅភាគខាងជើងប្រទេសវែលស៍។

សេវាសុខភាពសាធារណៈវែលស៍ (PHW) បាននិយាយថា ប្រជាជនបានឆ្លងរោគនេះនៅបរទេស ហើយមានអ្នកជំងឺពីរនាក់មកពីគ្រួសារតែមួយ។
ទាំង PHW និងសេវាសុខភាពសាធារណៈអង់គ្លេស (PHE) កំពុងឃ្លាំមើលករណីទាំងនេះ។
អ្នកពិគ្រោះយោបល់របស់ PHW លោក Richard Firth បាននិយាយថា “ករណីនៃជំងឺ Monkeypox នេះ គឺជាព្រឹត្តិការណ៍ដ៏កម្រមួយនៅក្នុងចក្រភពអង់គ្លេស ប៉ុន្តែមិនមានហានិភ័យខ្លាំងក្លាដល់ប្រជាជនទូទៅទេ”។

សកម្មភាពត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយលទ្ធភាព នៃការឆ្លងបន្ថែមទៀត។
រោគអុតស្វាយប្រភេទនេះ គឺជាជំងឺដ៏កម្រមួយដែលបង្កឡើងដោយវីរុស Monkeypox ហើយត្រូវបានគេរាយការណ៍ភាគច្រើន នៅក្នុងបណ្តាប្រទេសអាហ្វ្រិកកណ្តាលនិងខាងលិច។

Monkeypox ត្រូវបានគេចាត់ទុកថាជាស្ថានភាពស្រាលក្នុងករណីភាគច្រើន ដែលនឹងមិនមានផលប៉ះពាល់រយៈពេលវែងចំពោះសុខភាពទេ ហើយត្រូវចំណាយពេលពីរបីសប្តាហ៍ដើម្បី ជាសះស្បើយ ដោយមិនចាំបាច់ព្យាបាល។
វាអាចបង្កឲ្យមានកន្ទួលរមាស់ បន្ថែមពីលើរោគសញ្ញាដំបូងដែលរួមមានដូចជាគ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ហើមកូនកណ្តុរ គ្រុនញាក់ អស់កម្លាំងនិងឈឺខ្នង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ ជំងឺចម្លែក កម្របំផុតក្នុងពិភពលោក ត្រូវបានគេរកឃើញនៅ វៀតណាម
-
ព័ត៌មានជាតិ១០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


