Connect with us

ព័ត៌មានជាតិ

៥ ខែឆ្នាំនេះ ផ្ទះជាង ៤ ពាន់ខ្នងរងការខូចខាត និងរបួសមនុស្ស ២០ នាក់ ដោយសារខ្យល់កន្ត្រាក់

បានផុស

នៅ

នៅក្នុងរយៈពេល ៥ខែ ឆ្នាំ២០២១នេះ គ្រោះធម្មជាតិភ្លៀងលាយខ្យល់កន្ត្រាក់បានបណ្តាលឱ្យខូចខាតផ្ទះសម្បែងជាង៤ពាន់ខ្នង និងរបួសមនុស្សចំនួន២០នាក់។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថាបាតុភូតខ្យល់កន្ត្រាក់ក្នុងរយៈពេល៥ខែនេះបានកើតឡើងចំនួន១១០លើកបណ្តាលឱ្យមនុស្សស្លាប់ចំនួន៣នាក់ រងរបួសចំនួន១៧នាក់ រលំផ្ទះសម្បែងចំនួន៤៥១ខ្នងនិងរបើកដំបូលផ្ទះចំនួន៣៩៣០ខ្នង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ដដែលបានបន្តថាក្រៅពីនេះខ្យល់កន្ត្រាក់បានបណ្តាលឱ្យប៉ះពាល់ដល់សាលារៀនចំនួន១៩ខ្នង និងអគាររដ្ឋបាលចំនួន១៤កន្លែងផងដែរ។

ក្នុងចំណោមអ្នកផលប៉ះពាល់ទាំងនោះកើតឡើងនៅខែឧសភាច្រើនជាងគេមានចំនួន៤៨លើកបណ្តាលឱ្យរលំនិង​ខូច​ខាតផ្ទះសម្បែងចំនួន២៨៤៨ខ្នង របើកដំបូលសាលារៀន១០ខ្នង អគាររដ្ឋបាល៤កន្លែង ស្លាប់មនុស្ស២នាក់និងរងរបួស៩នាក់។

តួលេខនេះបើធៀបទៅនឹងរយៈពេល៥ខែដូចគ្នាឆ្នាំ២០២០កន្លងទៅឃើញថាមានការថយចុះបន្តិចបន្តួចខណៈ៥ខែឆ្នាំមុនខ្យល់កន្ត្រាក់បានកើតឡើងចំនួន១១៥លើកដែលបណ្តាលឲ្យរលំ និងខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៣៦៩៤ខ្នង ស្លាប់មនុស្ស៣នាក់និងរបួស៣៦នាក់។

ក្រសួងធនធានទឹកនិងឧតុនិយមបានជូនដំណឹងពីអាកាសធាតុ ដែលកម្ពុជានឹងរងឥទ្ធិពលពីខ្យល់មូសុង និងជ្រលងនៃកូនព្យុះឈ្មោះ កូហ្គូម៉ា ដែលបង្កឱ្យមានភ្លៀងផ្គរធ្លាក់រាយប៉ាយទូទាំងប្រទេសចាប់ពីថ្ងៃទី៩ដល់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​២០២១ បង្កឱ្យមានភ្លៀង ផ្គររន្ទះ ផ្លេកបន្ទោរ ពីបង្គួរ ទៅច្រើន ជាមួយនិងខ្យល់កន្ត្រាក់ខ្លាំង រាយប៉ាយនៅភាគ ឦ​សាន ភាគខាងជើង ជួរភ្នំដងរែក ជួរភ្នំក្រវាញនិងតំបន់មាត់សមុទ្រ៕ អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៤ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ២៣ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម៣៦ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៤៩ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម