ព័ត៌មានជាតិ
៨ ខែ ឆ្នាំនេះ ខ្យល់កន្ត្រាក់ប៉ះពាល់ផ្ទះជាង ១ ម៉ឺន ៤ ពាន់ខ្នង ស្លាប់-របួសមនុស្សជាង ១៦០ នាក់
រយៈពេល ៨ ខែ ឆ្នាំ ២០២៣ នេះ ខ្យល់កន្ត្រាក់បានកើតឡើងជាង ២០០ លើក បណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋជាង ១ ម៉ឺន ៤ ពាន់ខ្នង និង ស្លាប់-របួសមនុស្សជាង ១៦០ នាក់។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០១ កញ្ញានេះថា ខ្យល់កន្ត្រាក់ក្នុងរយៈពេល ៨ ខែ ឆ្នាំនេះ បានកើតឡើងចំនួន ២៥០ លើក នៅទូទាំងប្រទេស បណ្ដាលឲ្យរលំផ្ទះ ១៩៣០ ខ្នង របើកដំបូល ១២៥០១ ខ្នង តូបផ្សារ ៧៧ តូប សាលារៀន ៨៨ ខ្នង អគាររដ្ឋបាល ៣៨ កន្លែង ស្លាប់មនុស្ស ៩ នាក់ និងរបួស ១៥៧ នាក់។

លោកបានបន្តថា ក្នុងចំណោមអ្នកស្លាប់ ៩ នាក់ ដោយសារខ្យល់កន្ត្រាក់រួមមាន ៖ ខេត្តស្ទឹងត្រែង ១ នាក់, ខេត្តក្រចេះ ១ នាក់, ខេត្តកំពង់ចាម ១ នាក់, ខេត្តកំពង់ឆ្នាំង ២ នាក់, ខេត្តសៀមរាប ២ នាក់, កោះកុង ១ នាក់, និងខេត្តកំពត ១ នាក់។

លោកបានបន្តទៀតថា ចំណែកខេត្តដែលរងគ្រោះច្រើនជាងគេរួមមាន ៖ ខេត្តបាត់ដំបង ប៉ះពាល់ផ្ទះជាង ១៦០០ ខ្នង, ខេត្តឧត្តរមានជ័យជាង ១៣០០ ខ្នង, ខេត្តបន្ទាយមានជ័យជិត ១២០០ ខ្នង, ខេត្តកំពតជិត ១២០០ ខ្នង, និងខេត្តកំពង់ស្ពឺជិត ៩០០ ខ្នង។

យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៣ នៅតំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ជាប់ជាបន្តបន្ទាប់ ពីបង្គួរទៅច្រើន លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្រមានភ្លៀងខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ៗ។
ក្រសួង អំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នានា ដែលអាចកើតមានជាយថាហេតុ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


