ព័ត៌មានជាតិ
ព្រឹកមិញនេះ សមត្ថកិច្ច បញ្ជូនជនដៃដល់ជាប្តីសម្លាប់ប្រពន្ធច្រកវ៉ាលិស មកតុលាការ
បើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារកម្ពុជាថ្មីបានឲ្យដឹងថា នៅព្រឹកមិញនេះ ជនដៃដល់ដែលសម្លាប់ប្រពន្ធច្រកដាក់វ៉ាលិសនៅខណ្ឌសែនសុខ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីកាត់ទោស។

ជុំវិញសំណុំរឿងឃាតកម្មនេះ ភ្នាក់ងារកម្ពុជាថ្មីកំពុងស្ថិតនៅទីតាំងតុលាការរាជធានីភ្នំពេញដើម្បីតាមដានដំណើរការកាត់ក្តី និងរាយការណ៍ភ្លាមៗនៅពេលទទួលបានព័ត៌មានបន្ថែម។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ សៀន ហួរ អាយុ៥៩ឆ្នាំ ត្រូវជាប្តីជនរងគ្រោះបានយកកាំបិតកាប់ និងកៅអីវាយសម្លាប់ជនរងគ្រោះជាប្រពន្ធ ឈ្មោះ គង់ វុទ្ធី ហៅលី អាយុ៥៧ឆ្នាំ ហើយកាច់ដៃកាច់ជើងយកសពច្រកក្នុងវ៉ាលីទៅបោះចោល។
នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ មានប្រជាជនប្រទះឃើញមានមនុស្សស្លាប់អណ្ដែតទឹកនៅក្នុងវ៉ាលី ត្រង់ចំណុចមាត់ទន្លេ ក្រោយវិហារឥស្លាម ភូមិព្រែកតូច ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចម្ងាយពីវិហារ២០០ម៉ែត្រ ទើបកម្លាំងនគរបាលជំនាញ ស្រាវជ្រាវសហការ ជាមួយកម្លាំងនគរបាលមូលដ្ឋាន ដើម្បីកំណត់មុខសញ្ញា។
ជនដៃដល់ត្រូវសមត្ថកិច្ចចាប់ខ្លួននៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង និងត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ដើម្បីផ្ដន្ទាទោសតាមច្បាប់៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


