ព័ត៌មានជាតិ
បើកវគ្គបំប៉នស្ដីពីនីតិវិធី និងយន្តការនៃការបើកផ្ដល់សម្រាប់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ដល់ពលរដ្ឋក្រោយពេលបិទខ្ទប់
ភ្នំពេញ ៖ លោកសុខ ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងសង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងនូវការជំរុញឲ្យក្រុមការងារជំនាញបន្តសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការស្រង់អំពីទិន្នន័យគ្រួសារគោលដៅពាក់ព័ន្ធវិបត្តិគ្រួសារដោយសារកូវីដ១៩នេះ ធ្វើឡើងសម្រាប់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ និងសម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាពនិងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩។

លោកអនុរដ្ឋលេខាធិការថ្លែងបែបនេះនៅព្រឹកថ្ងៃច័ន្ទ ៥កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២ ៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ក្នុងពេលបើកវគ្គបំប៉ន សេចក្ដីណែនាំស្ដីពីនីតិវិធី និងយន្តការនៃការបើកផ្ដល់សម្រាប់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួ សារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ នៅទីស្ដីការក្រសួង។

លោកសុខ ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងសង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងថា វគ្គបំប៉នមានសារៈសំខាន់ណាស់សម្រាប់ក្រុមការងារក្នុងការចុះស្រង់អំពីទិន្នន័យគ្រួសារគោលដៅពាក់ព័ន្ធវិបត្តិគ្រួសារដោយសារកូវីដ១៩នេះធ្វើឡើងសម្រាប់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់របស់រាជរដ្ឋាភិបាលក្រោយពេលបិទខ្ទប់ និងសម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំ បាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាពនិងគ្រួសា រប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១៕
ដោយ ៖ វិមាន



-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


